ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ លោក ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួយរូប ដែលបានប្រកបអាជីពរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ និងមានការតាមដានពីបណ្ដាសាធារណៈជាច្រើន ផងដែរ។
ដោយឡែក ថ្មីៗនេះ លោក ផែង វណ្ណៈ ស្រាប់តែបើកបង្ហាញពីរឿងរ៉ាវផ្ទាល់ខ្លួននៅក្នុងគ្រួសារ ដែលជារឿងដ៏ភ្ញាក់ផ្អើលមួយ ព្រោះពិតជាមិននឹកស្មានថា កាលពីមុនមកនេះ មិនមាននរណាម្នាក់ដឹងឡើយថា ជីវិតនៃការរស់នៅជាមួយនឹងគ្រួសាររបស់លោកទៅជាបែបណា។
ក្នុងនោះដែរ លោក ផែង វណ្ណៈ បានបង្ហើបនៅលើបណ្ដាញសង្គមហ៊្វេសប៊ុក ដោយបានសារភាពថា ខ្លួនធ្លាប់បានក្បត់ចិត្តភរិយាទៅមានស្រីខាងក្រៅ ព្រមទាំងបានដឹងពីកំហុសរបស់ខ្លួននិងបានសុំទោសភរិយាបណ្ដូលចិត្តឲ្យលើកលែងទោសឲ្យ ដើម្បីបានរួមរស់ជាមួយគ្នារហូតមកទល់បច្ចុប្បន្ននេះ។ តាមរយៈសារបង្ហោះនេះ លោកបាននិយាយថា៖
ពេលមួយខ្ញុំធ្លាប់ក្បត់ចិត្តប្រពន្ធទៅលួចមានស្រីខាងក្រៅ ។ ពេលមានស្រីខាងក្រៅ ប្រពន្ធធ្វេីអ្វីក៏មិនត្រូវចិត្តដែរគឺ ខុសរហូត ។ ថ្ងៃណាក៏ខ្ញុំរករឿងប្រពន្ធដែរ ទោះបីប្រពន្ធ ខិតខំស្លរសម្លរដែលខ្ញុំចូលចិត្ត និងដួសបាយរៀបចំទុកដាក់រង់ចាំខ្ញុំយ៉ាងណាក៏ដោយក៏ខ្ញុំមិនត្រូវចិត្តដែរ ។ ថវិកាដែលខ្ញុំធ្លាប់រកបានផ្ដល់ឲ្យប្រពន្ធក៏ត្រូវបានកាត់បន្ថយ ព្រោះត្រូវយកមួយចំណែកទៅឲ្យស្រីខាងក្រៅ ។ ជីវិតអាពាហ៍ពិពាហ៍ចាប់ផ្ដើមរង្គោះរង្គើ មនោសញ្ចេតនារវាងប្ដីប្រពន្ធត្រូវបានប្រេះស្រាំ ។ ក្រលេកមកមេីលពេលខ្ញុំនៅជាមួយស្រីខាងក្រៅ ។ ស្រីខាងក្រៅមិនបានធ្វេីអ្វីទេមួយថ្ងៃៗតែងខ្លួនជាប់ជាប្រចាំ ហេីយថ្ងៃណាក៏ទារលុយពីខ្ញុំដែរ ។ ពេលខ្លះស្រីខាងក្រៅថែមទាំងមេីលងាយខ្ញុំថែមទៀតផង ។ ពេលនាងអន់ចិត្តម្ដងៗនាងគំរាមដេីរចេញពីខ្ញុំជាដរាប ។ នៅជាមួយនាងមួយរយៈ ខ្ញុំក៏ចាប់ផ្ដេីមគិតអំពី ប្រពន្ធដ៏ល្អរបស់ខ្ញុំដែលក្រាបក្បាលដល់កន្ទេល ។ ដោយមិនអាចផ្ញេីវាសនាលេីស្រីខាងក្រៅបាន ខ្ញុំក៏សម្រេចចិត្តចាកចេញហេីយទៅរកប្រពន្ធខ្ញុំវិញ ។ ខ្ញុំបានសារភាពអំពីកំហុសឆ្គងគ្រប់បែបយ៉ាងរបស់ខ្ញុំ ហេីយបានសុំទោស ប្រពន្ធ និង សុំការអត់ឱន អធ្យាស្រ័យពីប្រពន្ធ ។ ប្រពន្ធរបស់ខ្ញុំក៏ផ្ដល់ឱកាសឲ្យខ្ញុំ ។ ចាប់ពីពេលនោះមក ខ្ញុំនិងប្រពន្ធក៏នៅរួមរស់រួមសុខរួមទុក្ខជាមួយគ្នារហូតមកដល់បច្ចុប្បន្ន ។ សរុបសេចក្ដីមក គ្មានអ្នកណាល្អជាងប្រពន្ធរបស់យេីងដែលក្រាបក្បាលដល់កន្ទេលមានចាស់ទុំដឹងលឺនោះទេ ។ ធ្វេីជាមនុស្សប្រុស កុំឲ្យតណ្ហាអូសទាញបានអោយសោះ ។អានអត្ថបទនេះហើយ សូមបុរសៗទាំងឡាយពិចារណាតាមការគួរ
– ផែង វណ្ណៈ
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖