កាលពីពេលថ្មីៗកន្លងទៅនេះ តារាទីកតុក ជាប់ងារជាស្ត្រី មេម៉ាយកូនមួយ អ្នកនាង សុខ លីន បានបង្ហាញពីតម្រុយចូលរោងការឆាប់ៗខាងមុខនេះ ហើយកូនកំលោះ ត្រូវបានអ្នកគាំទ្រមួយចំនួន ដាក់ការសង្ស័យថា ជា ផាត់ ថាភូ នោះ។
ដោយឡែក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ សុខ លីន បានបង្ហោះរូប កាន់នំខេក ថតកៀកកើយជាមួយ ផាត់ ថាភូ ហើយធ្វើការជូនពរខ្លួនឯងថា «រីករាយថ្ងៃកំណើតខ្លួនឯងជួនពរខ្លួនឯងទទួលបានក្ដីសុខពិតប្រាកដ ហើយក៏ជូនពរអោយអ្នកនៅជុំវិញខ្លួនមានក្ដីសុខនិងមានសុខភាពល្អគ្រប់ៗគ្នា»។
ចំណែក ផាត់ ថាភូ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានបង្ហោះរូបថត ដើរលេងកម្សាន្ត បង្ហាញភាពផ្អែមល្ហែមជាមួយ សុខ លីន ជាច្រើន សន្លឹក ជាមួយនឹងពាក្យពេចន៍ជូនពរយ៉ាងពិសេសថា «រីករាយថ្ងៃកំណើតបេះដូង…10/10/2021/ជូនពរអោយជួបតែមនុស្សល្អនិងសំណាងល្អការងារច្រើនៗលុយច្រើន និងសូមអោយមានបងប្អូនគាំទ្រនិងស្រលាញ់កាន់តែច្រើន…»។
តាមរយៈនេះ អ្នកគាំទ្រ បានជូនពរ និងលើកឡើងស្រដៀងៗគ្នាថា «ជូនពរអោយបងទាំងពីរស្រលាញ់គ្នាអោយបានយូរ ហើយនិងមានក្តីអោយច្រើនៗណាបងទាំពីរ, ខ្ញុំស្រលាញ់បងទាំងពីរណាស់, សមគ្នាណាស់បង, ជូនពរអោយមាក់ និងប៉ាភូចូលរោងការឆាប់ៗ»។
គួរបញ្ជាក់ថា ក្រៅពី ផាត់ ថាភូ នោះ ក៏មានមិត្តភក្ដិរបស់សុខ លីន ជាច្រើននាក់ទៀត បានយកនំខេក មកSurprise ក្នុងថ្ងៃដ៏ពិសេសនោះ ហើយពួកគេ ក៏បានធ្វើដំណើរកម្សាន្តរួមគ្នាទៅកាន់ រមណីយដ្ឋានដូងទេរ ប្រកបដោយភាពសប្បាយរីករាយផងដែរ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖