នោះ​! ក្រោយ​អា​មី ទទួល​បាន​កាដូ ROLLS ROYCE, អា​ជី បង្ហាញ​រថយន្ត​១​គ្រឿង​នេះ​ដែរ ហើយបញ្ជាក់ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ អា​ម៉ី ត្រូវ​អនាគត​ស្វាមី​របស់​ខ្លួន ទិញ​រថយន្ត ដ៏​ទំនើប​ម៉ាក ROLLS ROYCE GHOST យក​មក​Surprise ធ្វើ​ឲ្យ​នាង​រំភើប​ខ្លាំង​ណាស់​រហូតដល់​ភាំង រក​នឹក​និយាយ​អ្វី​មិន​ចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក អា​ជី វិញ កាលពី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ ក៏​មិនធម្មតា​នោះដែរ ដោយ​ត្រូវ​អនាគត​ស្វាមី​របស់​នាង ទិញ​នាឡិកា​ដ៏​ស្រស់ស្អាត​មួយ​គ្រឿង មានតម្លៃ​២៣ ៩០០​ដុល្លារ មក​Surprise និង​លួង​ចិត្ត​នាង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក ពេល លោក​Kelvin ទិញ​រថយន្ត ROLLS ROYCE GHOST​ជូន​អា​ម៉ី ជា​ប្អូនស្រី​ខ្លួន​នោះ​, កាលពី​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០២១ អា​ជី ក៏បាន​ឈរ​បង្ហាញ​រថយន្ត​ដ៏​ស្រស់​ស្អាត​១​គ្រឿង​ផង​ដែរ ហើយ​ប្រាប់​ថា «1​គ្រឿង​នេះ​ម៉េច​ដែរ ស្រលាញ់​ស្ទើរ​លេប​ហើយ បើ​មិន​ទិញ​មិច​កើត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ក្រោយ​និយាយ​បែបនេះ​រួច ស្រាប់តែ នាង បាន​បញ្ជាក់​ក្រោម​ផុស​របស់​ខ្លួន​ថា «​គ្មាន​លុយ​ទិញ​ទេ​all nop អើយ​សុំ​គេ​ថត​ទេ ក្រ​ណាស់​មាន​លុយ​ណា​ទិញ​»​។ ចំណែក​អនាគត​ស្វាមី​នាង ឃើញ​អា​ជី និយាយ​បែបនេះ ក៏​ប្រាប់ថា «​ចាំ​បង​លក់​ដី​២​កន្លែង​បន្ថែម​ទៀត​អូន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញ​បែប​នេះ មាន​មតិ​មួយ​នោះ បាន​លើក​ឡើង​ថា «គាត់​ខ្លាច​ចាញ់​ប្អូន​គាត់»។ ជា​ការ​ឆ្លើយ​តប អ្នក​លក់​ផលិតផល​តាម​អនឡាញ ដែល​ល្បី​ថា ស្អាត​ពី​ធម្មជាតិ​រូប​នេះ បាន​បញ្ជាក់​ថា «ត្រូវហើយ​ខំ​រក​ចង់​ងាប់​ដើម្បី​របស់​យើង​ស្រលាញ់​នឹង»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment