គេនៅចាំបានថា កាលពីដើមឆ្នាំ២០២១ ក្មេងស្រីជាសិស្សសាលាម្នាក់ ដោយចិត្តស្រឡាញ់ និងចូលចិត្តអ្នកស្រីទ្រី ដាណា និងស្វាមី នោះ នាងក៏សម្រេចគូររូបពួកគេទាំង២នាក់ មើលទៅពិតជាដូចខ្លាំងណាស់ រហូតអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ចែករំលែកព្រោងព្រាត។
បង្ហោះភ្ជាប់ជាមួយរូបពិត និងរូបគំនូរជាច្រើនសន្លឹក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្មេងស្រីម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Thea Thorn» បានសរសេរCaptionថា «អ៊ំប្រុសអ៊ំស្រីខ្ញុំចូលចិត្តអុំទាំងពីរបានជាគូររូបអុំបើដូចមិនដូចសុំអ៊ំកុំខឹង បើសិនពុកម៉ែបងប្អូនចូលចិត្តស៊ែរម្នាក់មួយផង»។
ចំពោះរូបគំនូរខាងលើនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយមានការបញ្ចេញមតិលើកសរសើរជាច្រើន ក្នុងនោះ ពួកគេ បានលើកឡើងថា ««ពិតជាល្អមែនកូន គូររូបបានល្អហើយដូចទៀត, គូរបានស្អាតណាស់អូន ខំប្រឹងបន្តទៀត, ទឹកដៃល្អមែន បើរៀនថែមទៀតប្រាកដជាល្អ, គូរបានស្អាតអូន, បើតាមខ្ញុំមើលចែដាណាគូរអត់ដូចទេ តែបើពូម៉ៅវិញដូចណាស់, ពូកែខ្លាំងណាស់ប្អូន, កែកន្លែងចង្ការបងដាណាអោយតូចជាងនឹងតិច រឹតតែស្រដៀងប្អូនស្រី»។
ដោយឡែក នៅលើគណនីហ្វេសប៊ុករបស់ ពូម៉ៅ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតគំនូរ១សន្លឹកនេះ ឡើងវិញ ហើយដាក់Captionថា «អរគុណក្មួយស្រី ដែលបានគូររូបនេះ។ អ៊ំស្រលាញ់រូបនេះណាស់»។
ទោះយ៉ាងណា គេមិនដឹងថា នេះជាការបង្ហោះរបស់ពូម៉ៅ មែន ឬយ៉ាងណានោះទេ ព្រោះ កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ពូម៉ៅ បានបង្ហោះសារជូនដំណឹងថា «ហ្វេសបុករបស់ខ្ញុំមានអ្នកជនខិលខូចហេគចូល ដូចនេះខ្ញុំសូមប្រកាសជាសាធារណៈ បើមានករណីផុសអីមិនសមរម្យ ឬប៉ះពាល់សង្គម ខ្ញុំបាទមិនទទួលខុសត្រូវឡើយ»៕