រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនលេងបណ្តាញសង្គម ប្រាកដជាបានស្គាល់ បងប្អូនទាំំង៣ របស់តារាស្រីល្បីឈ្មោះ លេងខ្លួនស៊ិចស៊ី ដេន នីក្វាន់រួចមកហើយ ដែលបងប្អូនអ្នកទាំងបី ម្នាក់ៗសុទ្ធតែមានសម្រស់ ស្រស់ស្អាត និងស្រស់សង្ហា ដូចគំនូរគេគូរ តែមិនលះបាំងឡើយ សម្រស់ទាំងនេះ សុទ្ធតែឆ្លងកាត់ ការវះកាត់។
ជាមួយគ្នានេះ មហាជនលើ បណ្តាញសង្គមហ្វេសប៊ុក កាន់តែភ្ញាក់ផ្អើល ក្រោយពេល បងស្រី តារាស្រី ដេន នីក្វាន់ តារាស្រី ចោម ច័ន្ទ បង្ហាញរូបភាពសិ្នទស្នាលច្រើនសន្លឹកជាមួយនឹង តុក្កតាមួយស្ទើរតែដូចមនុស្សគ្មានចន្លោះ។
យ៉ាងណាមិញ គ្រាន់តែបង្ហោះភ្លាម មហាជនផ្ទុះការចាប់អារម្មណ៍ភ្លែតតែម្តង ដែលមើលទៅ តារាស្រី ចោម ចាន់ រូបនេះ ក៏បានបង្ហោះ គេងកើយជិត តុក្កតានេះ មើលទៅដូចជារស់នៅជាមួយ មនុស្សពិតប្រាកដចឹង ជាមួយគ្នានេះ បងប្អូនមួយចំនួន ក៏គិតថា ធ្វើរឿងនេះគួរឲ្យខ្លាច ហាក់បីដូចជា គេងទន្ទឹមនឹងសាកសព តែក្នុងនោះ ក៏មានបងប្អូនមួយចំនួន សាកសួរតម្លៃថែមទៀតផង ព្រោះល្បីថា តុក្កតាបែបនេះ គឺមានតម្លៃមិនថោកប៉ុន្មានឡើយ។
ជាពិសេស តារាស្រីរូបនេះ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា ៖
សំខាន់ពួកយេីងមិនដែរខឹងរឺឈ្លោះប្រកែកគ្នា កុំខ្វល់និងពាក្យសំដីមនុស្សជុំវិញខ្លួន .. សូមរីករាយនិងជិវិតមួយនេះ៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖