កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងដ៏ល្បីឈ្មោះ នាយ ពែក មី បានបង្ហោះរូបថតចំនួន៣សន្លឹកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បង្ហាញពីទិដ្ឋភាព នាំភរិយា ទៅរកគ្រូ ស្រោចទឹក ដើម្បីបណ្ដេញវិញ្ញាណអាក្រក់នោះ។
បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ នាយពែកមី បានដាក់Captionថា «សម័យទំនើបមែន តែអបិយជំនឿ នៅតែមាន បារមី ព្រលឹងវិញ្ញាណ មានពិតប្រាកដ នៅជុំវិញខ្លួនយើងរាល់ថ្ងៃ»។ តាមរយៈនេះ អ្នកគាំទ្រ នាយពែកមី បានបញ្ចេញយោបល់ជាច្រើន បង្ហាញការមិនពេញចិត្តចំពោះទង្វើនេះ។
ជាក់ស្ដែង ក្នុងចំណោមមតិដ៏ច្រើននោះ ពួកគេលើកឡើងថា «គ្រូនឹងហើយខ្ញុំអស់ជិត២ពាន់ដុល្លារ. អោយទិញរបស់នេះ របស់នោះ ឈប់ជឿហើយគ្រូ បើអត់ទិញសុទ្ធតែ ចេញពីកន្លែងគាត់ គ្រោះថ្នាក់ចេះ ចុះ, ជឿក៏ជឿចុះ តែជឿដោយមានហេតុផល ជឿដោយមិនងប់ងុល, បងទៅក៏ទៅចុះ បងជឿក៏ជឿចុះ តែកុំបង្ហាញពេកអីបង ព្រោះបងជាមនុស្សមហាជន បង្ហោះចឹងនាំតែនាំរឿងប្រកែកគ្នាពេញនឹងទេ និយាយគួរមិនគួរ សូមអភ័យទោសទុកជាមុន,
មិនមែនមិនជឿសោះនោះទេ តែកុំយករូបព្រះមកដាក់នៅទីនេះអី, ពាក់មីអើយពាក់មី ព្រះពុទ្ធមិនបានបង្រៀនពីអបិយជំនឿដោយគ្មានហេតុផលនោះទេ។ ទីកន្លែងនេះយករូបព្រះពុទ្ធបដិមាមកភ្ជាប់នឹងជំនឿបែបនេះគឺខុសហើយ។, គ្រូនឹងស៊ីលុយសាវហាវណាស់, ត្រឹមហូបបាយ៣ពេលដើម្បីរស់សោះ ចាំបាច់អីយកព្រះពុទ្ធសាសនាមកពាក់ព័ន្ធ។ ព្រះពុទ្ធសម្តែងថា រស់សុខបានដោយប្រើបញ្ញា បើមិនប្រើសមមុខអោយគេបោកហើយ»។
ក្រោយពីមានមតិ មិពេញចិត្តជាច្រើននេះរួចមក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ នាយ ពែកមី បានបង្ហោះវីដេអូ បង្ហាញពីមូលហេតុ ដែលនាយសម្រេចចិត្ត នាំភរិយាទៅរកគ្រូ ភ្ជាប់ជាមួយខ្លឹមសារថា «ដោយសារមានបងប្អូន ជេរខ្ញុំរឿងខ្ញុំទៅរកគ្រូ និងព្រះសង្ឃស្រោចទឹក ថាខ្ញុំអបិយជំនឿ ដូចនេះខ្ញុំសុំផុសវីដេអូ មូលហេតុ ដែលខ្ញុំទៅរកព្រះសង្ឃ និងគ្រូ គឺមកពីប្រពន្ធខ្ញុំមាន វិញ្ញាណមនុស្សប្រុស ចូលក្នុងខ្លួនគាត់ សូមទស្សនា វីដេអូដែលជារឿងពិត»។
នៅក្នុងវីដេអូនោះ នាយពែកមី បានរៀបរាប់ថា ពីដំណើរដើមទង ដែលភរិយារបស់ខ្លួន ត្រូវវិញ្ញាណមនុស្សប្រុស សណ្ឋិតភរិយា ពេលទៅលេងស្រុកកំណើតនៅឯខេត្តស្វាយរៀងនោះ ហើយពេលត្រឡប់មកភ្នំពេញដល់ស្ពាន ដែលខណ្ឌចែកខេត្តស្វាយរៀង និងព្រៃវែងនោះ ភរិយារបស់នាយ ចាប់ផ្ដើមចុកទ្រូង ហើយយំ ទារឈប់ឡាន។
ពេលឈប់ឡាន ខ្លួនចាប់ផ្ដើមចុះពីលើឡានទៅនោម មើលទៅមុខភរិយា ស្រាប់តែព្រឺក្បាលខ្ញាក ទើបនាយ មានអារម្មណ៍ថា ភរិយារបស់លោក មានអ្នកណាម្នាក់មកជាមួយហើយ។ ពេលចាប់ដៃសួរនាំ ទើបដឹងថា វិញ្ញាណនោះជាមនុស្សប្រុស ស្រឡាញ់រូបភរិយារបស់ខ្លួន…។
បន្ថែមលើនេះ នាយពែកមី ក៏បានចូលទៅខំមិនក្រោមវីដេអូ របស់ខ្លួនថា «បងប្អូនដែលខមមិន មិនជឿ ថ្ងៃណាមួយពេលដែលប៉ះចំបងប្អូន ឬ គ្រួសារផ្ទាល់ ទើបជឿ នេះជារឿងពិតដែលខ្ញុំចង់ចែករំលែក»៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ និងស្ដាប់ការបកស្រាយរបស់នាយពែកមី ដូចខាងក្រោមនេះ ៖