ស្ត្រីម្នាក់ ជាកូនអ្នកខេត្តកំពង់ចាម រៀបការហើយភ្លាមសល់លុយបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែដោយការតស៊ូជាមួយនឹងការរៀបចំផែនការជីវិតបានច្បាស់លាស់ អនុវត្តផែនការប្រកបដោយចិត្តមោះមុតនោះ ទីបំផុតក៏មានលទ្ធភាពទិញផ្ទះ ទិញឡាន រស់នៅក្នុងជីវភាពមួយធូរធា។
ស្ត្រីម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Sreynak Rose Vs Bee» បានបង្ហោះរូបថតបច្ចុប្បន្ន ធៀបនឹងអតីកាល បង្ហាញពីសមិទ្ធផលកើតចេញពីការតស៊ូរបស់ខ្លួនដូច្នេះថា «ជីវិតពិតរបស់ស្រីណាក់Vs បងរិន រៀបការរួចសល់លុយប្រហែល850$ បើតាមចាំ មកដល់ភ្នំពេញប៉ុន្មានថ្ងៃម៉ែតេមកថា កូនគេយករូបថតមកអស់៣០០$ជាងទៀត (អំបិលប្រហុកហើយស្រីណាក់អើយ)
ការរួចទ្រព្យដែលមានជាប់ខ្លួនគឺ…និងម៉ូតូនឹងមួយគត់ គ្រាន់ដឹកអូនដើរលេងនៅផ្ទះជួលតូចមួយជាមួយបង ជាមួយប្អូនជាមួយមិត្តចែកលុយគ្នាចេញអ្នកណាខ្លះជាកូនអ្នកខេត្តហើយមកនៅភ្នំពេញ? នឹងយល់អារម្មណ៍មួយនេះ
បើថារៀបរាប់មិនអស់ទេ តែគ្រាន់តែចង់ចែករំលែករឿងល្អៗៗខ្លះៗៗសម្រាប់ជីវិត ទោះបីមិនទាន់ដើរដល់ចំណុចដែលខ្ញុំស្រមៃ តែវាអាចនៅចំណុចមួយ ដែលកូនអ្នកខេត្ត ហើយក្នុងគ្រួសារមិនពេញលេញមួយអាចធ្វើបាន
ហើយក៏បន្តក្តីស្រមៃទៅមុខទៀត ដោយពេញចិត្ត ទំនេរនឹងចែករំលែកបទពិសោធន៍ល្អៗៗអោយមិត្តៗៗទាំងអស់គ្នាណាមិនមែន ជាការងាយទេ ដែលចាប់ផ្ដើមពីបាតដៃទទេ អាចដើរមកដល់ថ្ងៃនេះ តែក៏អរគុណធានាគា ដែលតែងតែអោយលុយខ្ញុំខ្ចីរហូតតាមតម្រូវការ កុម្ម៉ង់បានដូចគេជប់
អរគុណអ្នកមានគុណបងប្អូនដែលតែងតែអោយកម្លាំងចិត្តចំណុចខ្លះៗៗ របស់ជីវិតស្រីណាក់ផ្ទាល់ បានមកពីបទពិសោធន៍ជីវិត និងការរៀនសូត្រ 1. ត្រូវចេះអភិវឌ្ឍខ្លួនឯង ស្គាល់ខ្លួនឯងជានរណា?2.មានភាពស្មោះត្រង់គ្រប់ពេលវាលា
3.ខិតខំតស៊ូគ្រប់បញ្ហាដែលកើតមាន 4. លុបពាក្យខ្ជិលចេញពីខ្លួនអោយអស់ 5.ដាក់ផែនការច្បាស់លាស់សម្រាប់ជីវិត 6. អនុវត្តអោយបានខ្ជាប់ខ្ជួន 7.មានទំនាក់ទំនងល្អជាមួយពិភពខាងក្រៅ8.កុំសន្សំរឿងពីមុនមកគិត ត ដល់បច្ចុប្បន្ន
9. កសាងក្តីស្រលាញ់អោយច្រើនៗៗៗតាម ដែលអាចធ្វើបាននិងគ្រប់ពេល 10. រៀនបើកចិត្តអោយទូលាយ និងរៀនទទួលយកចំណេះដឹងថ្មីៗៗរហូត 11. កុំចងគំ នុំ កុំចាំកំហុស កុំមើ លងា យកុំខឹ ង កុំរអ៊ូ
នៅមានចំណុធជាច្រើនទៀត ជោគជ័យគឺស្ថិតលើខ្លួនឯង ចូរចាំថា ទោះយើងមកពីគ្រួសារបែបណាកើតមកជីវិតបែបណាកុំអស់សង្ឃឹមអីត្រូវតាំងជំហរអោយរឹងមាំជានិច្ច ស្រីណាក់កូនអ្នកខេត្តកំពង់ចាម ស្រីណាក់ខូលិកសិនហាងបោះដុំខោអាវនារីនាំចូលពីបរទេស»៕