ថៃ៖ បើនិយាយដល់តារាសម្ដែងប្រុសសាច់សខ្ចីសាច់ដុំធំៗ Koen Patradanai បើទោះបីបច្ចុប្បន្នតារារូបនេះ មិនសូវលេចមុខសម្ដែងក្នុងខ្សែភាពយន្តច្រើនដូចមុនក្ដី ក៏លោកនៅតែទទួលបានប្រជាប្រិយភាព និងមានការចាប់អារម្មណ៍ខ្លាំងពីមហាជនដដែល។ ជាពិសេស គេតែងតែឃើញតារារូបនេះ ទទួលថតប្រូម៉ូទផ្សាយផលិតផលផ្សេងៗនៅលើបណ្ដាញសង្គមផងដែរ។
ពិតណាស់ បើក្រឡេកមើលរូបភាពនៅក្នុងគណនី Instagram ដែល Koen Patradanai បង្ហោះក្នុងរយៈពេលមួយឆ្នាំចុងក្រោយមកនេះ គេឧស្សាហ៍ឃើញតារារូបនេះ តែងខ្លួនស្លៀកពាក់ជានារីស្ទើរតែគ្រប់ពេល។ មិនតែប៉ុណ្ណោះ គ្រប់ឈុតដែលលោកស្លៀក មើលទៅមានការច្នៃឡើងយ៉ាងប្លែកភ្នែកតែម្ដង។
លើសពីនេះទៅទៀត ទោះមានសាច់ដុំកង់ៗ តែរាល់ពេល Koen Patradanai ស្លៀករ៉ូបម្ដងៗ ឃើញថាមានភាពលេចធ្លោ សមនឹងរូបរាងមិនចាញ់មនុស្សស្រីប៉ុន្មានឡើយ។ គួរបញ្ជាក់ផងដែរថា លោកជាតារាប្រុសដែលនិយមតែងខ្លួនស្លៀកពាក់បែបនារីឲ្យខុសប្លែកពីគេ ទោះបីបច្ចុប្បន្ន តារារូបនេះមានសក់ខ្លី មិនទាន់កែភេទក៏ពិតមែន។ ក្នុងនោះដែរ ស្របពេលតែងខ្លួនស្លៀកខោអាវមនុស្សស្រី តារារូបនេះតែងតែទទួលបានការលើកទឹកចិត្ត សរសើរ និងមានការគាំទ្រច្រើនពីហ្វេនៗផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖