កម្ពុជា៖ ជាការពិតណាស់ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតតទល់ជាមួយក្រុមជម្រើសកោះហ្គាំ ក្នុងពានរង្វាន់ AFC Asian Cup China 2023 វគ្គជម្រុះ (Playoff) ជើងទីមួយ នាវេលាម៉ោង ១២:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ហើយការប្រកួតនឹងធ្វើឡើងនៅឯកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដែលជាទឹកដីកណ្ដាល។
ជាមួយគ្នានេះដែរ លោកស្រី ទ្រី ដាណា ដែលបងប្អូនភាគច្រើនតែងបានឃើញវត្តមានលោកស្រី ក្នុងការងារមនុស្សធម៌នោះ បានធ្វើការលើកទឹកចិត្ត ដោយប្រកាសឧបត្ថម្ភ ប្រាប់ចំនួន១ម៉ឺនដុល្លារ ទៅដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយបន្ថែមពីនេះ លោកស្រីក៏នឹងបន្ថែមប្រាក់រង្វាន់៥ពាន់ដុល្លារថែមទៀត ដល់ជម្រើសជាតិកម្ពុជាយើង ប្រសិនបើ ស៊ុតចូល១គ្រាប់។
ទាក់ទងនឹងរឿងខាងលើ លោកស្រី ទ្រី ដាណា បានសរសេរនៅលើគណនីហ្វេសប៊ុកថា៖
យប់នេះ អ្នកណាមើលបាល់ខ្លះ? ចែដាណាចង់មើលដែរ 😂 ដើម្បីឱ្យសប្បាយចិត្តទាំងអស់គ្នា ខ្ញុំជួយឧបត្ថម្ភ 10000$ ដល់សហព័ន្ធ។ បើស៊ុតចូលគេ ១គ្រាប់ថែម 5000$ ទៀត ដល់ក្រុម (បានច្រើនគ្រាប់កាន់តែល្អ💪)ចង់ឃើញស៊ុតចូលច្រើនៗ ហើយសប្បាយចិត្តទាំងអស់គ្នា ទោះលទ្ធផលយ៉ាងណាក៏នៅតែគាំទ្រ😊😊😊 កម្ពុជា ស៊ូស៊ូ🇰🇭🇰🇭🇰🇭 ផ្ដល់កម្លាំងចិត្តទាំងអស់គ្នា ខ្មែរតែមួយ❤️❤️💪💪
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖