ទីបំផុត អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសចែកផ្លូវគ្នាជាមួយពូម៉ៅ ជាផ្លូវការហើយ ដោយបញ្ជាក់ថា បច្ចុប្បន្ន អ្នកនាង មិនមានទំនាក់ទំនងនឹងគ្នាតទៅទៀតឡើយ។
អ្នកស្រី បានបញ្ជាក់ដូច្នេះថា «នាងខ្ញុំសូមបញ្ជាក់ជូនសាធារណជន ក៏ដូចជាបងប្អូនថា បច្ចុប្បន្ននេះ នាងខ្ញុំ និងឈ្មោះ ហ៊ីង សុបញ្ញារិទ្ធ( ហៅពូម៉ៅ) គឺលែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។ ក្នុងករណីឈ្មោះ ហ៊ីង បញ្ញារិទ្ធ(ហៅពូម៉ៅ) យកឈ្មោះនាងខ្ញុំទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គម ឬបង្ហាញរូបភាពមិនល្អក្នុងការសេ,ពគ្រឿ,ងស្រ,វឹងបំ ពានវិធានការទាំងឡាយ នាងខ្ញុំសូមធ្វើការបដិសេធចោលទាំងស្រុង។ ដូច្នេះសូមបងប្អូនកុំមានកាយល់ច្រឡំតទៅទៀត»។
តាមរយៈនេះ មានការបញ្ចេញយោបល់ជាច្រើនពីសំណាក់អ្នកគាំទ្រ ក្នុងនោះ ពួកគេ បានលើកឡើងថា «ប្តីប្រពន្ធដើរចេញពីរគ្នាមិនគិត អ្នកលំបាកវេទនាបំផុតគឺកូន! ទោះបីជារស់នៅក្នុងគំនរមាសប្រាក់ច្រើនយ៉ាងណា…ត្រូវចាំថា បើរស់នៅគ្មានភាពកក់ក្តៅពីឪពុក(ប៉ា)…ក៏គាត់គ្មានក្តីសុខដែរ…!,
នេះគឺជាជីវិតប្ដីប្រពន្ធគ្មានមនុស្សស្រីណាចង់មេម៉ាយទេ ទ្រាំបានចេះតែទ្រាំទៅ តែទ្រាំលែងបានមានតែដើរចេញ ហើយក៏ជាប់ឈ្មោះជាស្រីមេម៉ាយ, នឹកណាស់ពេលកម្សត់កម្រជា១គ្នាចិត្តមិនដាច់ទេ ចង់ឣោយគាត់ត្រូវគ្នាវិញ, សោកស្ដាយ មិនគួរសោះ, មនុស្សរឹងមាំតែងតែឯកា ជូនពរបងស្រី មានសុខភាពល្អ ជួយដល់សង្គមជាតិយើង,
ស្រលាញ់គឺស្រឡាញ់តែដល់ចំណុចមួយឆ្អែតគឺដើរចេញដោយគ្មានការស្តាយស្រណោះ, មនុស្សឯស្រីណាដែលថាមិនស្រលាញ់ប្តី មនុស្សស្រីឯណា ដែលចង់មានឈ្មោះជាមេម៉ាយ មនុស្សស្រីឯណាចង់អោយកូនគ្មានប៉ាហៅ តែដោយសារបញ្ហាដដែលៗ ដែលគេជាអ្នកបង្កឡើងច្រើនលើកច្រើនសាមកលើរូបនាងនោះ តែហេតុអីនាងនៅតែទ្រាំ តែអ្នកមិនដែលឃើញនូវចិត្តរបស់នាងបានទេថានាងនុងឈឺចាប់ប៉ុណ្ណា ហើយនាងក៏ចង់មានសិរីភាព ដែលអគុណអ្នក ដែលបានដោះលែងខ្ញុំ»។
ទន្ទឹមនឹងនេះ ក៏មានមតិខ្លះ និយាយបែបឌឺដងថា «បុរសទាំងឡាយ កុំអោយប្រពន្ធខ្លួនក្លាយជាមនុស្សស្រីរឹងមាំខ្លាំងពេក, ចង់លែងប្តីណាស់មើលទៅ.មើលប្តីរៀងស្រងូតស្រងាត់.មើលប្រពន្ធវិញសប្បាយចិត្តហួសថ្លែងមិនយល់.មិនដែលប្តីប្រពន្ធរាប់ឆ្នាំ.ថា បែកក៏បែកស្រួលម៉េស.ពូម៉ៅអើយរកអីផ្សេងទៅមន្សុស្សយើងស្លាប់ទៅមិនយកតាមទេ .គ្មានអីអស់អស្ចារ្យទេ., ប្ដីប្រពន្ធ ដល់លែងគ្នាប្រពន្ធយកទ្រព្យទាំងអស់ ប្តីបានតែដើរចេញខ្លួនទទេ(មិនយល់ទេ)»៕
សូមរំលឹកផងដែរថា ដំបូងឡើយ ពូម៉ៅ ធ្លាប់បានទម្លាយថា លោកស្រី ទ្រី ដាណា ជាភរិយា មិនសូវឱ្យតម្លៃលោកជាស្វាមី ពោលគឺ មិនស្មើនឹងជំនួយការរបស់លោកស្រី នោះទេ។ លោកបន្ថែមថា លោកសុខចិត្តលះបង់មិត្តភក្តិ ការងារ អ្វីៗគ្រប់យ៉ាង ដើម្បីតែគ្រួសារ។
ក្នុងនោះ កាលពីពេលកន្លងមក លោកស្រី ទ្រី ដាណា ក៏ធ្លាប់បានប្រកាសតាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់លែងលះជាមួយស្វាមី គឺពូម៉ៅ ដោយសារតែគិតតែគ្រួសារខ្លួនខ្លាំងពេក រហូតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ លោកស្រី ទ្រីដាណា ក៏បានបង្ហើបថា បើបានលែងលះដាច់ស្រេចមែននោះ នឹងធ្វើលោកស្រីធូរចិត្តដូចដកបន្លាចេញពីទ្រូង ហើយថែមទាំងជប់លៀងឱ្យផ្អើលពេញមួយប្រទេសតែម្តង៕