តារាកម្សាន្ត÷ កាលពីថ្មីកន្លងទៅនេះ មហាជន និងប្រិយមិត្ត ជាពិសេសអ្នកដែលនិយមគាំទ្រ និងតាមព័ត៌មានសិល្ប:កម្សាន្ត បានផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារទាមទារឲ្យតារាកំប្លែងខ្ញុងសងលុយ ព្រមទាំងបានទាមទារបញ្ជាក់ពីទំហំលុយ និងថ្ងៃខែជំពាក់ថែមទៀតផង។
យ៉ាងណាមិញ ឆ្លើយតបទៅកាន់សាររបស់អ្នកនាង សឿ សុធារ៉ា ដែលទាមទារឲ្យខ្លួនសងលុយ ស្រាប់តែអ្នកនាង អូន សុកាន់ដា ហៅខ្ញុង បានបង្ហោះសារឆ្លើយតបទៅវិញយ៉ាងដូច្នេះថា÷
មាសសុទ្ធមិនខ្លាចភ្លើងធ្វើឱ្យ អស់ដៃទៅ ភ្ជុំចប់ដល់វេនខ្ញុំម្តង ព្រោះប្រទេសមានច្បាប់ត្រូវចាំ – អ្នកនាង ខ្ញុង
គួររំលឹកផងដែលថា គេនៅមិនទាន់ដឹងថាតើអ្នកនាងខ្ញុងជំពាក់លុយតារាសម្តែងសឿ សុធារ៉ា ដោយសារតែមូលហេតុអ្វីទេ ខណ:អ្នកទាំងពីរនៅមិនទាន់បកស្រាយប្រាប់ដល់អ្នកគាំទ្រនៅឡើយ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖