វាំងននពីក្រោយការស្លៀកពាក់ស៊ិចស៊ីរបស់ ព្រីម លីហ្សា ជួបការលំបាកជាច្រើន ទើបនាងមិនខ្វល់ការរិះគន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ីនិយមសម្ភារៈទំនើបៗស៊ីវិល័យតម្លៃកប់ពពក កញ្ញា ព្រីម លីហ្សា ថ្មីៗនេះ បានសម្ញែងរូបថតសិចស៊ីជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដើម្បីបង្ហាញទស្សនិកជន និងអ្នកគាំទ្រ ដោយមិនខ្វល់ពីការរិះគន់ លើការបញ្ចេញ ភាពសាច់សិចស៊ីនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ព្រីម លីហ្សា ក៏បានបង្ហោះបង្ហាញពីការតុបតែងខ្លួនក្នុងឈុតពណ៌ខ្មៅបង្ហាញល្វែងលើយ៉ាងត្រលុកត្រលន់ ក្នុងសំលៀកបំពាក់វាលល្វឹងល្វើយខ្លាំង ថែមទាំងបានភ្ចាប់ជាមួយសំណេរដ៏វែងអន្លាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លីហ្សា បានឲ្យដឹងថា វិស័យម៉ូដ ដែលយើងអាចហៅថាជាវិស័យ Fashion បច្ចុប្បន្ន គឺមិនសូវមានភាពរីកចម្រើននោះទេ ហើយនាងចង់ឲ្យប្រទេសកម្ពុជាមានភាពរីកចំរើនខ្លាំង ព្រោះនាងស្រលាញ់វិស័យម៉ូដនេះខ្លាំងណាស់ ហើយហេតុដែលនាំឲ្យនាងស្លៀកពាក់បែប Fashion នេះ គឺព្រោះតែចង់បង្ហាញ និងបញ្ជាក់ឲ្យប្រិយមិត្ត​បានយល់ពីវិស័យម៉ូដផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសាច់សខ្ចីរូបនេះ បានបន្ថែមថា នាងចង់ឲ្យទស្សនិកជនចំណាយពេលវេលាបន្តិចក្នុងការមើលពីរូបភាពរបស់នាង ព្រោះវាសុទ្ធតែជារូបភាពបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មីនៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនបង្ហាញឈុតសំលៀកបំពាក់តែលើភាពសិចស៊ីមួយមុខនោះទេ។ ទាំងនេះហើយដែលនាងចង់ចែករំលែកឲ្យទាំងអស់គ្នាបានដឹង ព្រោះរាល់រូបភាពរបស់នាង តែងតែបញ្ជាក់ពីអត្ថន័យជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លីហ្សា បានបញ្ជាក់ថា នាងបានចំណាយពេលវេលា និងការហត់នឿយខ្លាំងណាស់ទំរាំតែបានមួយឈុតៗមកបង្ហាញទស្សនិកជននោះ។  “ពេលខ្លះមិនបានគេងហើយពេលខ្លះទៀតអាចឆ្លងដល់២ ទៅ ៣ ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បានមួយឈុតៗ។ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំង ដែលផុសចេញពីគំនិតក្នុងការគិត និងការរៀបចំរបស់នាងខ្ញុំផ្ទាល់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបន្តថា ការងារជាតារាសម្ដែង   ដែលតែងតែចង់លើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន។ ទោះបីជាមានការរិះគន់ខ្លះពិតមែនប៉ុន្តែក៏មានមហាជនដែលពីកិច្ចការងារនេះបង្ហាញការគាំទ្រនិងលើកទឹកចិត្តជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ព្រីម លីហ្សា មានឈ្មោះបោះសំឡេងតាមរយៈរូបភាពស៊ិចស៊ីជាច្រើនឆ្នាំមកហើយ។ នាងក៏ជាតារាដែលនិយមម៉ូដសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ថ្លៃៗ ព្រមទាំងមានឱកាសទទួលបានការអញ្ជើញឲ្យទៅដើរម៉ូដនៅក្រៅប្រទេសជាច្រើនដងផងដែរ។  ព្រីម លីហ្សា  ចាត់ទុកថា នោះជាការលើកស្ទួយវិស័យបង្ហាញម៉ូដរបស់កម្ពុជាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment