រូបថតជាច្រើនសន្លឹករបស់អតីតកីឡាការិនីហែលទឹក ហែមថុន វិទិនី កំពុងតែអន្ទងបេះដូងទស្សនិកជនដោយសារសម្រស់ និងភាពស៊ិចស៊ីរបស់នាង។
ក្នុងស្ថានភាពដ៏ស៊ិចស៊ីអតីតកីឡាករជម្រើសជាតិរូបនេះបានថតកាច់រាងមិនចាញ់តារាបង្ហាញម៉ូដឡើយ ជាមួយនឹងបុរសម្នាក់ដែលគេស្គាល់ថាជាគូស្នេហ៍របស់នាង មើលទៅកាន់តែស្និតស្នាល។
ទោះបីជាយ៉ាងណា អតីតកីឡាការិនីរូបនេះ ត្រូវបានគេកត់សម្គាល់ឃើញថា នឹងមានសម្រស់ស្រស់ស្អាតតាំងពីដើមមក។ ទើបតែពេលនេះ មហាជនមួយចំនួន ជាពិសេសអ្នកគាំទ្រមើលឃើញថា វិទិនី ហាក់កាន់តែស្រស់ស្អាត ទំនងប្រហែលជាមានការកែកុនមុខមាត់ខ្លះហើយមើលទៅ។
សូមបញ្ជាក់ថា ហែមថុន វិទិនី ធ្លាប់បានជាប់ជម្រើសជាតិក្នុងឆ្នាំ២០០៣ និងបានចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងកម្ពុជាជាបន្តបន្ទាប់។ បច្ចុប្បន្ន ហែមថុន វិទិនី គឺជាគ្រូបង្វឹកផ្នែកហែលទឹកប្រចាំសហព័ន្ធ ក្រោយពេលលាឈប់ពីការប្រកួតដោយចូលនិវដ្ដន៍។ ទោះបែបនេះក្ដី នៅលើបណ្ដាញសង្គម នាងនៅតែទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសអ្នកស្នេហាវិស័យកីឡាហែលទឹក។
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖