កុំ​អូស​រំលង! អ្នកឧកញ៉ា គិត ម៉េង ចែក​រំលែក​អត្ថបទ​ល្អ​មួយ អាន​ហើយ គ្រប់គ្នា​លាន់​មាត់​សរសើរ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​អាន​អត្ថបទ​មួយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ហើយឃើញថា ល្អនោះ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា គិត ម៉េង បាន​ចែករំលែក​អត្ថបទ​នេះ នៅ​លើ​ទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បី​បំផុត​គំនិតឲ្យ កុំ​បាត់បង់​ជំនឿ​ចិត្ត នៅ​ពេល​អ្នក​ឃើញ​អ្នកដទៃ​សម្រេច​បាន​ជោគជ័យនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក អ្នកឧកញ៉ា គិតម៉េង បានរៀបរាប់ដូច្នេះថា «ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​នៅលើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ដែល​បំផុសគំនិត​វិជ្ជមាន​អំពី​ការឱ្យ​តម្លៃ​លើ​ភាពខុសគ្នា​នៃ​ជោគជ័យ​និង​សមិទ្ធផល ដែល​ខ្ញុំ​គិតថា​គួរ​ចែករំលែក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វ​ដំរី និង​សត្វ​ឆ្កែ​មានកូន​ក្នុងពេល​តែមួយ​។ បី​ខែ​ក្រោយមក សត្វ​ឆ្កែ​បានផ្តល់​កំណើត​ដល់​កូន​ឆ្កែ​ប្រាំមួយ​ក្បាល​។ ប្រាំ​មួយខែ​ក្រោយមក សត្វ​ឆ្កែ​ក៏​មានកូន​ម្តងទៀត ហើយ​ប្រាំបួន​ខែ​ទៀត​បាន​បង្កើតកូន​ឆ្កែ​ជាច្រើន​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើរ​នេះ​បានកើត​ឡើងជា​បន្តបន្ទាប់​។ ១៨​ខែក្រោយ​មក សត្វ​ឆ្កែ​បាន​ចូលមក​ជិត​សត្វ​ដំរី ហើយ​សួរថា​៖ «​តើ​អ្នក​ប្រាកដ​ទេ​ថា​អ្នក​មានកូន​? យើង​មានកូន​នៅ​ថ្ងៃ​តែមួយ ខ្ញុំ​បាន​ផ្តល់កំណើត​បី​ដង​ដល់​កូន​ខ្ញុំ​រាប់សិប​ក្បាល​រួចមកហើយ ឥឡូវនេះ​ពួកគេ​ធំ​ឡើង​ហើយ តែ​អ្នក​នៅតែ​មិនទាន់​កើត តើ​មាន​អ្វី​កើតឡើង​?” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វ​ដំរី​បាន​ឆ្លើយថា​៖ «​មានរឿង​មួយ​ដែល​ខ្ញុំ​ចង់ឱ្យ​អ្នក​យល់​។ អ្វីដែល​ខ្ញុំ​មាន​នេះ មិនមែនជា​កូន​ឆ្កែ​ទេ តែ​ជាស​ត្វ​ដំរី​។ ខ្ញុំ​កើត​បាន​តែមួយ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ម្តង​។ ពេល​កូន​របស់ខ្ញុំ​កើតមក ពិភពលោក​មាន​អំណរ​សាទរ នៅពេល​កូន​របស់ខ្ញុំ​ឆ្លងកាត់​ផ្លូវ មនុស្ស​គ្រប់គ្នា​ឈប់ ហើយ​មើល​ដោយ​ការកោតសរសើរ​។ អ្វីដែល​ខ្ញុំ​បង្កើត​មក​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជាច្រើន​។ ដូច្នេះ អ្វីដែល​ខ្ញុំ​កំពុងមាន​នេះ គឺមាន​ភាពខ្លាំង​និង​អស្ចារ្យ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមកុំ​បាត់បង់​ជំនឿ​ចិត្ត នៅពេល​អ្នកឃើញ​អ្នកដទៃ​សម្រេចបាន​ជោគជ័យ​។ សូមកុំ​ច្រណែន​នឹង​លទ្ធផល​ដែល​អ្នកដទៃ​ទទួលបាន​។ បើ​អ្នក​មិនទាន់​ទទួលបាន​ជោគជ័យ សូមកុំ​អស់សង្ឃឹម​។ សូម​និយាយ​ទៅកាន់​ខ្លួន​អ្នក​ថា​៖ «​ពេលវេលា​របស់ខ្ញុំ​នឹង​មកដល់ ហើយ​នៅពេលដែល​វា​មកដល់ មនុស្ស​ជាច្រើន​នឹង​កោតសរសើរ​ពី​សមិទ្ធផល​នោះ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ផ្សេងគ្នា​ពិតជា​ឱ្យ​តម្លៃ​ខុសគ្នា​ទៅលើ​និយមន័យ​នៃ​ភាពជោគជ័យ​។ អ្នក​អាច​ស្វែងយល់​ពី​គុណ​តម្លៃ​របស់​អ្នក​ផងដែរ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ​នេះ​អាចធ្វើឱ្យ​អ្នក​គិត​អំពី​ខ្លួនឯង ហើយ​ខ្ញុំ​ក៏​ជឿជាក់​លើ​ការដែល​យើងទាំងអស់គ្នា​ត្រូវមាន​ភាពជឿជាក់​លើ​ខ្លួនឯង​ឱ្យបាន​ច្រើន​។ សូម​សរសើរ​ដល់​អ្នកនិពន្ធ​រឿង​ដែល​បំផុស​គំនិតល្អៗ​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ​ អ្នក​បាន​អាន​អត្ថបទ​នេះ​ហើយ នាំគ្នា​អរគុណ និង​លើក​ឡើង​ថា «​ជា​គតិបណ្ឌិត​ដ៏​ល្អ សូម​ថ្លែងអំណរគុណ​អ្នកឧកញ៉ា ដែល​បាន​ចែករំលែក​, បន្ទាប់ពី​អត្ថបទ​នេះ ខ្ញុំបាទ សូម​អរគុណ​ច្រើន និង​កោត​សរសើរ​ដោយស្មោះ​នូវ​រឿងនិទាន​មួយ​នេះ ប្រកបដោយ​អត្ថន័យ​រស់រវើក​ ដែល​ជា​កពា្ចក់​ឆ្លុះបញ្ចាំង​ពី​ជីវិត​ផ្សេង​ព្រេង​នៃ​បុគ្គល​គ្រប់រូប គួរ​ពិចារណា​តាម​ការគួរ។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ​នេះ​ល្អ​ណាស់​បង បង្រៀន​មនុស្ស​ឲ្យ​ស្ថិត​ក្នុង​ការ​ចេះ​តាំងចិត្ត ភាព​អត់ធ្មត់ ដើម្បី​សម្រេច​មហិច្ឆតា​នៅ​ថ្ងៃ​ខាងមុខ​, អត្ថន័យ​នេះ​ល្អ​ណាស់ លោក​ឧកញ៉ា គឺ​គ្រប់រូប​ស្ត្រី​តែងតែ​ចង់បាន ភាពជោគជ័យ ស្ថិត​នៅ​លើ​ប្តី ​និង​ប្រពន្ធ សំណាប​យោង​ដី​ស្រី​យោង​បុរស​, គតិ​ល្អ សូម​អរគុណ​អ្នក​ឧកញ៉ា ចំពោះ​ការ​ចែករំលែក ក្រោយ​អាន​អត្ថបទ​ចប់ មាន​ថាមពល​ភ្លាមៗ ពិតជា​អស្ចារ្យ​ណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​បាន​អាន​និង​មើល​អត្ថបទ​របស់ លោកពូ​ឧកញ៉ា​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា ជីវិត​និង​ការ​តស៊ូ​របស់ខ្ញុំ ដែល​ខំ​តស៊ូ ប្រឹងប្រែង​អស់ពី​កម្លាំងចិត្ត តែ​បែរ​គ្រប់យ៉ាង​វា​មិនបាន​ដូច​បំណង ហើយ​វា​បែរជា ធ្វើ​ឲ្យ​ខ្ញុំ​គិត​ខ្លួនឯង​ថា ជីវិត​ខ្ញុំ​មិនអាច​ដើរទៅ​មុខ​បាន ព្រោះ​កម្លាំង​ទឹកចិត្ត​របស់ខ្ញុំ ពេលនេះ ធ្លាក់​ដល់​កម្រិត​សូន្យ តែ​កម្លាំងកាយ ចេះតែធ្វើ​ឲ្យ​ខ្ញុំ គិតថា ថ្ងៃ​ណាមួយ ក្ដីសង្ឃឹម​នឹង​ការ​ស្រមៃ​របស់ខ្ញុំ នឹង​បាន​ដូច​បំណង​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment