មានការកត់សម្គាល់ថា មួយរយៈចុងក្រោយនេះតារាស៊ិចស៊ី ដេននី ក្វាន់ បានបង្ហោះសារប្លែកៗបញ្ជាក់ពីស្ថានភាពស្នេហារបស់ខ្លួនក្រោយឈានដល់ផ្លូវបំបែកជាមួយគូស្នេហ៍ចាស់ ដែលគេដឹងថា ជាថៅកែលក់ឡានមួយកន្លែងនៅរាជធានីភ្នំពេញ។
សំណេរមួយដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ គឺនាងបានទម្លាយរឿងស្នេហាផ្ទៃក្នុងរបស់ខ្លួនដោយបែបនេះ ៖ «មនុស្សបែកគ្នាមិនមែនសុទ្ធតែជាសត្រូវនឹងគ្នាទាំងអស់នោះទេ បែកគ្នាតែនៅមើលមុខគ្នាចំ។ ព្រោះពេលបែក យើងមិនបានជេរហែកហួរគ្នា តាមបណ្តាញសង្គម រកខុសត្រូវរៀងខ្លួននោះទេ តែសម្រាប់អ្នកខ្លះបែកគ្នាមិនអាចសូម្បីមើលមុខគ្នាចំ មិនអាចនឹងរំលឹកឈ្មោះ។ តែខ្ញុំបែកគ្នាព្រោះមិនអាចបន្តចំណងស្នេហាមួយនេះបាន តែបើសួរថា ដែលគិតស្រលាញ់គ្នាម្តងទៀតទេ ចម្លើយគឺNo ព្រោះបានបែកទៅហើយ គ្មាននរណាដើរថយក្រោយនោះទេ»។
ទោះបីជាយ៉ាងណា នៅក្រោយសំណេរដ៏ម៉ឺងម៉ាត់នេះ នៅក្រោយសំណេរដ៏ម៉ឺងម៉ាត់នេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ដេននី ក្វាន់ ក៏បានបង្ហោះសារទៀតថា៖«កែវដែលបែកហើយទោះអ្នកព្យាយាមប៉ះប៉ូវយ៉ាងណា ក៏វានៅតែមានស្នាមប្រេះស្រាំដែរ។ ខ្ញុំក៏ដូចគ្នា មនោសញ្ចេតនាដែលបានបាត់បង់ហើយមិនអាចឲ្យដូចដើមវិញបានទេ បើទោះអ្នកព្យាយាមធ្វើល្អទ្វេដងទៀតក៏ដោយ ក៏មិនអាចឲ្យអារម្មណ៍ខ្ញុំវិលត្រឡប់ទៅដូចពីមុនវិញបានដែរ»។
ក្នុងនោះដែរ អ្នកនាង ដេននី ក្វាន់ បានដល់បុរសម្នាក់នោះ បើសិនជាអាចឈប់ហៅទូរស័ព្ទទៅរកនាង ព្រោះនាងមិនត្រូវការឮសំឡេងអតីតគូស្នេហ៍របស់នាងនោះទេ។
ក្រោយមកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាង ដេននី ក្វាន់ បានបង្ហោះសារបញ្ជាក់ទៀតថា៖ «កុំសួរខ្ញុំថាហេតុអីបានខ្ញុំឈប់ស្រលាញ់អ្នក លែងខ្វល់ពីអ្នក អ្នកគួរយកពាក្យនឹងទៅសួរខ្លួនឯងវិញទៅ ថាហេតុអី? ពេលនេះខ្ញុំចង់នៅស្ងប់ស្ងាត់ម្នាក់ឯងសូមកុំខលមករំខានខ្ញុំ»។
យ៉ាងណាគេពុំបានដឹងថា សំណេររបស់អ្នកនាង ដេននី ក្វាន់ ចង់សំដៅលើបុរសរូបណានោះទេ ដោយតារាស៊ិចស៊ីដែលកំពុងជោគជ័យលើជំនួញរូបនេះមិនបានបញ្ជាក់ច្បាស់ គ្រាន់តែប្រើពាក្យបែបបញ្ឆិតបញ្ឆៀងប៉ុណ្ណោះ។
សូមបញ្ជាក់ថា ដេននី ក្វាន់ បានប្រកាសពីការបែកបាកលស្នេហាប៉ុន្មានខែចុងក្រោយនេះ និងមិនមានជាប់ពាក់ព័ន្ធជាមួយបុរសណានោះទេ ហើយនាងបានបន្តរក្សាភាពស្ងប់ស្ងាត់រហូតមក។ ទើបតែមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលអ្នកគាំទ្រលើបណ្ដាញសង្គមបានឃើញការបង្ហោះសារប្លែកៗគួរឲ្យចាប់អារម្មណ៍ ដែលគេអាចដឹងថា ទំនងជាគូស្នេហ៍ចាស់ជាថៅកែលក់ឡានព្យាយាមតាមសុំជានាជាមួយគ្នាវិញ។ ប៉ុន្តែហាក់មិនទាន់មានសមត្ថភាពធ្វើឲ្យតារាស៊ិចស៊ីសម្បូរទ្រព្យរូបនេះទន់ចិត្តនៅឡើយទេ។
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖