ភ្នំពេញ៖ ចាប់តាំងពីបានកសាងគ្រួសារនឹងគ្នាមក តារាប្រុសស្រីដ៏មានប្រជាប្រិយភាព លោក ថមមី និង អ្នកនាង សួស វីហ្សា តែងតែមានពេលវេលាដ៏រីករាយជាមួយគ្នា ពោរពេញដោយក្ដីសុខ ដែលបានលើកយកមកបង្ហាញនៅលើបណ្ដាញសង្គម ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឲ្យ គូស្វាមីភរិយាទាំងពីរ មានសុភមង្គលទ្វេរដងនោះគឺ ពួកគេទាំងពីរ ថែមទាំងទទួលបានចំណងស្នេហ៍ដ៏មុតមាំ ដែលជាកូនស្រីជាទីស្រលាញ់ម្នាក់ បន្ទាប់ពីចាប់កំណើតបានជាង ១ឆ្នាំមកនេះ។
អ្នកនាង សួស វីហ្សា បានបង្ហោះសាររៀបរាប់ពីជីវិតពីតផ្ទាល់ខ្លួន ដោយនាងបានសរសេរថា នៅពេលដែលក្លាយជាម្តាយគេ វាពិតជាមិនងាយស្រួលដូចពេលនៅខ្លួនមួយទេ ទាំងពេលវេលាក៏មិនមានគ្រប់គ្រាន់សំរាប់ខ្លួនឯង ទាំងសម្រស់ក៏ស្ទើរតែមិនមានពេលគ្រប់គ្រាន់សម្រាប់មើលថែដូចពីមុន។ នាងបានសរសេរថា៖ “ដូច្នេះបើយើងខំប្រឹងប្រែងលះបង់យ៉ាងនេះហើយ ពេលមានលុយយើងគួរតែទុកធ្វើបុណ្យខ្លះ ចាយខ្លះ ធ្វើខ្លួនខ្លះ សម្ភារៈនិយមខ្លះ ទិញអាហារឆ្ងាញ់ៗហូបខ្លះ ទិញរបស់ដែលខ្លួនស្រលាញ់ខ្លះ ទើបវាសាកសមនឹងការខំប្រឹងប្រែងលះបង់របស់យើងមែនអត់?”។
សួស វីហ្សា បញ្ជាក់ថា មានតែអ្នកម្ដាយដែលមានកូនដូចគ្នាទេ ទើបយល់អារម្មណ៍មួយនេះ។
គួររំឭកថា តារាចម្រៀងអ្នកនាង សួស វីហ្សា និងលោក ថមមី បានរៀបអាពាហ៍ពិពាហ៍បញ្ចប់ជីវិតនៅលីវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស មិត្តអ្នកសិល្បៈ រួមទាំងសាច់ញាតិទាំងសងខាង៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖