កញ្ញា ដេននី ក្វាន់ កាលពីពេលកន្លងមកនេះ ធ្លាប់បានបង្ហោះសារពាក់ព័ន្ធមនោសញ្ចេតនារបស់ខ្លួន ក្រោយពេលបែកបាក់គ្នាថា «គេសួរខ្ញុំថា បងបែកគ្នាជាមួយសង្សារបងហើយ ម៉េចនៅនិយាយគ្នាដូចធម្មតាចឹង?
ចម្លើយ មនុស្សបែកគ្នាមិនមែនសុទ្ធតែជាសត្រូវនឹងគ្នាទាំងអស់នោះទេ បែកគ្នាតែនៅមើលមុខគ្នាចំ ព្រោះពេលបែក យើងមិនបានជេរហែកហួរគ្នា តាមបណ្តាញសង្គម រកខុសត្រូវរៀងខ្លួននោះទេ តែសម្រាប់អ្នកខ្លះបែកគ្នាមិនអាចសូម្បីមើលមុខគ្នាចំ
មិនអាចនឹងរំលឹកឈ្មោះ តែខ្ញុំបែកគ្នាព្រោះមិនអាចបន្តចំណងស្នេហាមួយនេះបាន តែបើសួរថា ដែលគិតស្រលាញ់គ្នាម្តងទៀតទេ ចម្លើយគឺNo ព្រោះបានបែកទៅហើយ គ្មាននរណាដើរថយក្រោយនោះទេ។
ដោយឡែក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាង បានបង្ហោះសារទៀតថា «កែវដែលបែកហើយទោះអ្នកព្យាយាមប៉ះប៉ូវយ៉ាងណាក៏វានៅតែមានស្នាមប្រេះស្រាំដែរ ខ្ញុំក៏ដូចគ្នា មនោសញ្ចេតនាដែលបានបាត់បង់ហើយមិនអាចអោយដូចដើមវិញបានទេ បើទោះអ្នកព្យាយាមធ្វើល្អទ្វេដងទៀតក៏ដោយក៏មិនអាចអោយអារម្មណ៍ខ្ញុំវិលត្រលប់ទៅដូចពីមុនវិញបានដែរ»។
លុះនៅថ្ងៃទី៦ ខែតុលា អ្នកនាង បានបង្ហោះសារទៀតថា «បើសិនជាអាចឈប់ខលមកខ្ញុំទៀត ខ្ញុំមិនត្រូវការលឺសំឡេងអ្នកទេ»។ ក្រោយមកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាង បានបង្ហោះសារបញ្ជាក់ទៀតថា «កុំសួរខ្ញុំថាហេតុអីបានខ្ញុំឈប់ស្រលាញ់អ្នក លែងខ្វល់ពីអ្នក អ្នកគួរយកពាក្យនឹងទៅសួរខ្លួនឯងវិញទៅ ថាហេតុអី? ពេលនេះខ្ញុំចង់នៅស្ងប់ស្ងាត់ម្នាក់ឯងសូមកុំខលមករំខានខ្ញុំ»៕