មិនចង់ជឿ! អនាគត​ស្វាមី​ ទិញ​រថយន្ត​ ROLLS ROYCE​យក​មក​​ Surprise, អាម៉ី​ ​រំភើប​ចង់​ភាំង​ ក៏​ពោល​ពាក្យ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅចាំ​បាន​ថា កញ្ញា តេង ណ​ដា​ណា ហៅ អា​ម៉ី បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​បុរស​សង្ហា​ម្នាក់ឈ្មោះ Kelvin​ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ធ្វើឡើង​លក្ខណៈ​គ្រួសារ គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នោះ អ្វី ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គ្រាន់តែ​ថ្លៃ​បណ្ដា​ការ រហូត​ទៅដល់​៩៩៩៩៩​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០​រៀល (​បួន​រយ​លាន​រៀល​) និង​ចិញ្ចៀន​ពេជ្រ ២​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល​ភ្ជាប់​ពាក្យ​រួច​ឃើញ​ថា ពួកគេ​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ទ្វេដង ហើយក៏​ឧស្សាហ៍​បង្ហាញ​ឲ្យ​គេ​ឃើញ​តាម​បណ្ដាញ​សង្គម​ផង​ដែរ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ តែងតែ​សរសើរ​ពួកគេ​ជារឿយៗ​ចំពោះ​ចំណង​ស្នេហ៍​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២១​នេះ គូស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយ​គូ​នេះ កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ឡើង ក្រោយពី លោក Kelvin ដែលជា​អ្នក​ឡាយ​ហ្គេម​ដ៏​ល្បី​មួយ​រូបនោះ បាន​ទិញ​រថយន្ត Rolls-Royce ដ៏​ថ្មី​សន្លាង ជូន​អនាគត​ភរិយា គឺ កញ្ញា តេង ណា​ដា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប​ចំពោះ​ទឹកចិត្ត​អនាគត​ស្វាមី កញ្ញា តេង ណា​ដា បាន​បង្ហោះ​សារ​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ ​នៅ​លើ​គណនីហ្វេសប៊ុក​របស់​ខ្លួន ​ដោយ​ធ្វើការ​អរគុណ​ថា «Thank much darling Kelvin»​។ បន្ថែម​លើ​នេះ អា​ម៉ី ក៏បាន​ខំ​មិន​ក្រោម​ផុស​របស់​ខ្លួន អរគុណ​ដល់​អ្នកគាំទ្រ​ដែរ​ថា «Thank so much everyone love ya»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក Kelvin ក៏បានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុករបស់អនាគតភរិយា ហើយរៀបរាប់ថា «Surprise ROLLS ROYCE GHOST សម្រាប់​ប្រពន្ធ​របស់ខ្ញុំ​។ ខ្ញុំបាទ Kelvin ពិតជា​សប្បាយចិត្ត​រក​នឹក​អ្វី​និយាយ​មិន​ចេញ ពេល​ខ្ញុំ​មានលទ្ធភាព​អាច​ផ្ដល់នូវ​សេចក្ដីសុខ សុភមង្គល និង​ស្នាមញញឹម​ជូន​ដល់​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ចំណុច​ចាប់ផ្ដើម​របស់​ខ្សែ​ជីវិត​ប្ដី​ប្រពន្ធ​របស់ខ្ញុំ​ទាំងពីរ ហើយ​វា​ក៏​ជាការ​ផ្ដល់នូវ​រសជាតិ​ថ្មី​ឲ្យ​ជីវិត​របស់​ពួក​ខ្ញុំ​។ បង​សង្ឃឹមថា​ ពួកយើង​នឹង​កាន់​ដៃ​គ្នា​ជម្នះ​ឧបសគ្គ​ទាំងឡាយ ហើយក៏​សង្ឃឹមថា​វា​ជា​អនុស្សាវរីយ៍​ដ៏​ដំ​មួយ​ក្នុង​ខ្សែ​​ជីវិត​ប្ដី​ប្រពន្ធ​របស់​យើង​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង​ស្រលាញ់​អូន​ប្រពន្ធ​សម្លាញ់ Teng Dana ​​។ បង​គ្មានអ្វី​ក្រៅពី​ជូនពរ​អូន​ឲ្យ​មាន​សុខ​ភាពល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច បង​នឹង​នៅ​ទីនេះ​នៅ​ពីក្រោយ​ខ្នង​អូន​ជានិច្ច កុំ​បារម្ភ​បង​នឹង​ធ្វើ​គ្រប់យ៉ាង​ឲ្យ​អស់ពី​សមត្ថភាព​របស់​បង​ដើម្បី​ប្រពន្ធរ​បស់បង និង​ក្រុមគ្រួសារ​របស់​យើង​ទោះបី​មាន​ឧបសគ្គ​អ្វី​ក៏ដោយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពីនេះ​ខ្ញុំបាទ និង​ប្រពន្ធ​របស់ខ្ញុំ​ក៏​សូម​អរគុណ​ទៅកាន់​បងប្អូន​ទាំងអស់គ្នា ម៉ាក់​ប៉ា ក្រុមគ្រួសារ​ទាំងអស់ ដែល​តែងតែ​គោរព​ស្រលាញ់ គាំទ្រ​ពួក​ខ្ញុំ​ទាំងពីរ​រហូតមក ហើយក៏​តែងតែ​ផ្ដល់នូវ​កម្លាំងចិត្ត​ដល់​ពួក​ខ្ញុំ​ទាំងពីរ​ផងដែរ​។ អរគុណ​ដល់​ក្រុមការងារ បុគ្គលិក ទាំងអស់​ ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ និង​គោរព​ស្រលាញ់​ពួក​ខ្ញុំ​ដូច​បងប្អូន​បង្កើត​។ អរគុណ​!!​ Kelvin Teng Dana »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប​អាម៉ី បាន​ចូល​ទៅ​ខំមិន បង្ហាញ​អារម្មណ៍​របស់ខ្លួនថា «អរគុណ​បងប្អូនទាំងអស់គ្នា ខ្ញុំ​រំភើប​ហើយក៏មិនចង់ជឿដែរ ទើប​ចង់​ភាំង​រក​នឹក​និយាយ​អ្វី​មិន​ចេញ»។ តាម​រយៈនេះ​ អ្នកគាំទ្រ​ជាច្រើន បាន​ចូលរួម​អបអរសាទរ​ចំពោះ​ពួកគេ​ព្រោងព្រាត៕ ដើម្បីជ្រាប​ច្បាស់សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment