ដូចដែរបានដឹងហើយថា ក្រោយពេល កូនតោឈ្មោល បានត្រលប់ពី សួនសត្វមកដល់ផ្ទះវិញ ដោយសុវត្ថិភាព ហើយនោះ ម្ចាស់តោជនជាតិចិន បានបើកទទួលបងប្អូនទាំងអស់ ដែលចង់មកលេងជាមួយនឹង ហ៊ីម៉ា។
តែផ្ទុយទៅវិញ កាលពីប៉ុន្មានថ្ងៃមុននេះ ម្ចាស់តោ បានបង្ហោះសារ សុំឲ្យបងប្អូនទៅលេងនោះ កុំព្យាយាមស្និទស្នាលខ្លាំងពេក ដោយសារតែ មនុស្សទៅលេងច្រើន ក្នុងកំឡុងរយៈពេល២ថ្ងៃចុងក្រោយនោះ អាចធ្វើឲ្យតោ ផ្អើលហើយធ្វើរឿងគ្រោះថ្នាក់ កើតឡើងដោយមិនអាចទាញទុកមុន។
ជាងនេះទៅទៀត ថ្មីៗនេះ ម្ចាស់តោ បានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ការចូលមកលេង ជាមួយនឹង ហ៊ីម៉ា ត្រូវផ្អាកមួយរយៈពេល ដោយសារតែ បងប្អូនមកលេងកាន់តែច្រើន ខណៈពេល ការរីករាលដាលនៃកូវីដ ហាក់ងើបឡើងវិញ នោះ៕
ជាមួយគ្នានេះ ម្ចាស់តោ បានសរសេររៀបរាប់បញ្ជាក់ យ៉ាងដូច្នេះថា ៖
មួយរយៈនេះខាងយើងខ្ញុំបានបើកអោយបងប្អូនដែរគាត់មានចិត្តស្រលាញ់សត្វតោ(HeiMa) ចូលមកលេងជាមួយគាត់,ការបើកនេះធ្វើអោយបងប្អូន
ជាច្រើនបានមកជួយផ្ទាល់នឹងស្គាល់HeiMa,តែដោយសារតែសម័យកាលកូវីតនេះខាងយើងខ្ញុំបានផ្អាកការចូលមកលេងជាមួយHeiMaចាប់ពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១នេះតទៅ៕
ខាងយើងខ្ញុំនឹងធ្វើការupdateបន្ថែមនៅលើអាខោនFacebookរបស់ខាងយើងខ្ញុំផ្ទាល់៕ សូមអរគុណចំពោះការស្រលាញ់នឹងចូលចិត្តរបស់អ្នកទាំងអស់គ្នា៕ ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖