កញ្ញាសុភ័ក្ត្រ កុសុម៉ា ជាពិធីការិនីម្នាក់ ដែលមានទេពកោសល្យសិល្បៈតាំងពីក្មេង ហើយមកដល់ពេលនេះ ប្រជាប្រិយភាពរបស់នាង កាន់តែហក់ឡើង ដោយសារតែតារាស្រីរូបនេះ ពូកែកំប្លែងស្ងួត សម្តីចាក់ទឹកមិនលិច រួមជាមួយនឹងកាយវិការក្រមិចក្រមើមគួរឲ្យស្រលាញ់នោះ។
ចំពោះរឿងស្នេហាវិញ គេមិនដឹងថា កុសុម៉ា ស្រឡាញ់គ្នាជាមួយអ្នកណាឲ្យប្រាកដនោះទេ ដោយហេតុថា នាងចូលចិត្តនិយាយលេងសើចច្រើន។ ជាក់ស្ដែង កាលពីថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ បង្ហោះសារឆ្លើយឆ្លងជាមួយលោក ឆន សុវណ្ណរាជ យ៉ាងផ្អែមល្ហែម ហើយដាក់Captionថា «កើតមកជាស្រីស្អាត គឺថាមានកន្លង់ឆាតញ៉ែចឹងហើយ»។
នៅក្នុងឆាតឆ្លើយឆ្លងគ្នានោះ គេឃើញ លោក ឆន សុវណ្ណរាជ បានច្រៀងចម្រៀងគោក១បទ មានចំណងជើងថា «មិនបាច់ប្រាប់គេ» ផ្ញើទៅ សុភ័ក្ត្រ កុសុម៉ា ហើយជាការឆ្លើយតប កុសុម៉ា បាននិយាយថា «មិនចឹងៗអ្នកណាមិនលង់, ផុសឲ្យផ្អើលមួយសិន»។ តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង។
ដោយឡែក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ អ្នកគាំទ្រ មានការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ក្រោយពីឃើញ តារាចម្រៀង ឆន សុវណ្ណរាជ និង សុភ័ក្ត្រ កុសុម៉ា ច្រៀងឆ្លើយឆ្លងគ្នា ហើយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ពួកគេ រៀងៗខ្លួន។
កុសុម៉ា បានបង្ហោះវីដេអូនោះ ដោយដាក់Captionថា «ប្តីអត់មានជួយទប់សោះ (អ្នកណាសើចបាប)»។ ចំណែក លោក ឆន សុវណ្ណរាជ បានដាក់Captionថា «With my love Sopheak Kosoma កូរសាហាវ កុំភ្លេចមើលដល់ចប់ហាស»។
ចំពោះវីដេអូនេះ ឃើញថា ពួកគេច្រៀងឆ្លើយឆ្លងគ្នាយ៉ាងពីរោះ ចូលតួរៀងៗខ្លួន ចុងក្រោយស្រាប់តែកុសុម៉ា ដាច់ផ្ងារតូង។ ឃើញបែបនេះ អ្នកគាំទ្រ បានចូលខំមិន ទាំងអស់សំណើចថា «កំពុងចូលតួសាំម៉ង, មិនទាន់បានស្វីតផង ដាច់ផ្ងារមុនបាត់, បើមិនប្លែកមិនមែនបងកុសុម៉ាហេ, បងរាជដាក់ថែមបានត្រូវ អង្គុយស្ងៀមៗអត់កើត,ចូលចិត្តគូនឹងណាស់
បាបៗទៅសើចសិនហើយ បើមិនប្លែកមិនមែនបងកុសុម៉ាទេ, មិនហ៊ានសើចទេចែ, អោយតែមាន kosomaដឹងតែសប្បាយ ខ្ញុំចូលចិត្តគាត់ណាស់, មិនប្លែកមិនមែនអាយដលខ្ញុំទេ, សើចឡើងរឹងពោះហើយចែ, ចង់សើចតែខ្លាចបាបខែភ្ជុំផង, គាំង បើអ្នកល្មមៗអត់យកផុសទេ ចម្លែកតែកុសុម៉ាអច្ឆរិយ តែមើលទៅសប្បាយម៉ាងដែរតើ អ្នកកំពុងសេដសើចចេញខ្លះល្មមឈប់សេដបានហើយ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖