កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ តារាទីកតុក សុខ លីន បាននាំកូនប្រុស និងឪពុករបស់ខ្លួនដើរលេងទឹកដី សៀមរាប អង្គរ ហើយនៅថ្ងៃនេះ បានបង្ហើបពីដំណឹងល្អថា «ជិតដល់ថ្ងៃហើយបងៗ»។
ទោះសុខ លីន មិនបានប្រាប់ថា ជិតដល់ថ្ងៃហើយនោះ ជាអ្វីក៏ពិតមែន តែតាមរយៈសម្លៀកបំពាក់កូនក្រមុំនោះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និងសួរព្រោងព្រាត ឲ្យជួយបង្ហាញមុខកូនកំលោះ ក៏ដូចជាការសង្ស័យថា នាងជិតចូលរោងការនោះ។
ជាក់ស្ដែង ពួកគេ បានលើកឡើងបែបនេះថា «តើបុរសម្នាក់ណាទៅណ៎ ដែលបានបេះដូងអូនលីនយកទៅថែ, ស្អាតណាស់អូនចង់ឃើញកូនកំលោះណាស់, បង្ហាញកូនកំលោះផង, ថ្ងៃណាចែលីន, បងលីនជិតរៀបការមេន,
បងលីនរៀបការមែនជាមួយបងភូ, ជូនពរអូនលីន និងអូនភូបានគ្នា បងស្រលាញ់អូនទាំងពីរណាស់, កូនកំលោះបងវុត្តាមែនIdol, ស្អាតណាស់អូន, ស្អាតណាស់ចែលីន, ស្អាតណាស់បងលីនidol loveyou»។
ទោះជាមានការលើកឡើងបែបនេះ មែន តែសម្អាងការ «លុច្សសារីហ្គោល» ក៏បានផុសរូបសុខលីនដែរ តែមិនបាននិយាយអ្វី ពាក់ព័ន្ធនឹងពិធីមង្គលការនោះទេ។ នេះទំនងជាការថតឲ្យសម្អាងការប៉ុណ្ណោះ អាចមិនមែនជាការត្រៀមភ្ជាប់ពាក្យ ឬរៀបការមែនទែននោះទេ។ ដូច្នេះ មានតែការរង់ចាំមើលទាំងអស់គ្នា៕