កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានស្កាត់ទៅខេត្តសៀមរាប ទៅផ្ទះអាចារ្យធំ នគររាជ សាកហូបកាហ្វេវប្បធម៌ ហើយឃើញថា មានរសជាតិឆ្ងាញ់មិនចាញ់កាហ្វេអ្នកភ្នំពេញ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅទីតាំងកាហ្វេវប្បធម៌ លោកជំទាវ ហ៊ុន ស៊ីណាត បានពោលពាក្យថា «ថ្ងៃនេះមកលេងផ្ទះអាចារ្យធំសាកកាហ្វេវប្បធម៌ម្ដងមើលមានរសជាតិឆ្ងាញ់មិនចាញ់កាហ្វេអ្នកភ្នំពេញទេ ខេត្តសៀមរាប។ តែកន្លែងគាត់មិនភ្លេច៣កុំ ៣ការពារទេដើម្បីសុខភាពភ្ញៀវជានិច្ច»។
ដោយឡែក អាចារ្យធំ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោកជំទាវ ហ៊ុន ស៊ីណាត ហើយបង្ហាញអារម្មណ៍ដូច្នេះថា «ផ្ទះកាហ្វេវប្បធម៌ សូមគោរពស្វាគមន៍ ទទួលដំណើរ វត្តមានអញ្ជើញដល់ របស់អ្នកម៉ែជំទាវ ហ៊ុន ស៊ីណាត និងក្រុមការងារ ដ៏កក់ក្ដៅបំផុត»។
ក្នុងនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហោះសកម្មភាពទៅផ្ទះអាចារ្យនៅលើគណនីទីកតុក ហើយក៏មានអ្នកបញ្ចេញយោបល់ជាច្រើនផងដែរ ក្នុងនោះ មានការលើកជាសំណូមពរថា «ម៉ែជួយប្រាប់គាត់ផង កុំឲ្យជេរម្ដាយគេកប់មាត់ម៉ែ»។
ជាការឆ្លើយតប លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ថា ចាសចាំមានឱកាស ខ្ញុំនិយាយ តែបើគាត់ជេរមនុស្ស ដែលចង់បំបាត់វប្បធម៌នោះ ជារឿងរបស់គាត់៕ ដើម្បីជ្រាបច្បាស់សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖