លោកអ្នក បានជ្រាបរួចមកហើយថា កន្លងមក តារាទីកតុកដ៏ល្បីអ្នកនាង សុខ លីន បានធ្វើការឡាយវីដេអូ និយាយពីរឿងរ៉ាវជីវិតរបស់ខ្លួន ដែលលាក់ទុកអស់រយៈពេល៧ឆ្នាំមកហើយ ព្រោះតែខ្មាសគេមិនចង់បង្ហាញនោះ។
ក្រោយពីទម្លាយរឿងធ្លាប់មានប្ដី មានកូន និងវិបត្តិផ្លូវចិត្ត ដែលលាក់ទុកអស់រយៈពេល៧ឆ្នាំរួចមក កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនោះ, សុខ លីន បានបង្ហោះរូបថតកូនរបស់ខ្លួនជាច្រើនសន្លឹក ជាមួយនឹងការពោលពាក្យគួរឲ្យអាណិតថា «អាណិតកូនប្រុសមាសម្តាយ ម្ដាយគ្មានវាសនាបាននៅជិតថ្នាក់ថ្នមកូនអោយល្អដូចម្ដាយគេសោះ សូមទោសផងណាកូនប្រុសរបស់ម៉ាក់ ម៉ាក់ស្រលាញ់កូនណាស់ដឹងអត់»។
ក្រោយមកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ សុខ លីន ក៏បានជួបមុខកូនរបស់ខ្លួន ហើយពេលនោះ ព្រោះតែក្ដីនឹករំលឹកកូនពេក និយាយបណ្ដើរ អួលដើម.កបណ្ដើរ ក្នុងនោះគេឃើញកូនរបស់សុខ លីន ប្រាប់ ថា ពេលអាយុ១៣ឆ្នាំ នឹងមករស់នៅជាមួយម្ដាយ(សុខ លីន) នៅភ្នំពេញវិញ ហើយ។ ពេលជួបគ្នាបានប៉ុន្មានថ្ងៃ ក៏បែកគ្នាវិញ។
បន្ទាប់ពីបែកកូន នៅថ្ងៃទី៥ ខែតុលា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ សុខលីន បានជួបកូនម្ដងទៀត និងឡាយវីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយដាក់ចំណងជើងថា «សៀមរាបដួងចិត្ត មកលេងកូនពៅ»។ ចំណែក នៅលើគណនីទីកតុករបស់ខ្លួន សុខ លីន ក៏បានបង្ហោះវីដេអូ ឱបថើបកូនផងដែរ ហើយរៀបរាប់ថា សួស្ដីអ្នកទាំងអស់គ្នា ឥឡូវខ្ញុំយកកូនមកលេង នៅសៀមរាប អង្គរ ហើយប៉ាក៏មកដែរ។
នៅក្នុងវីដេអូនោះ គេឃើញ សុខ លីន សួរកូនថា នឹកម៉ាក់អត់? កូននាងក៏ឆ្លើយថា នឹក នឹកខ្លាំង រួចគេក៏ថើបម៉ាក់របស់ខ្លួនទាំងពាក់ម៉ាក់តែម្ដង។ ក្រោយមកទៀត សុខ លីន បានបង្ហោះវីដេអូ ដើរលេងកាន់ដៃជាមួយកូន និងឪពុករបស់នាង ហើយពោលពាក្យយ៉ាងកម្សត់ថា «ចង់ឲ្យមានម៉ាក់នៅទីនេះណាស់ អូននឹកម៉ាក់ណាស់»។
គួរបញ្ជាក់ថា ម្ដាយរបស់តារា ទីកតុក សុខ លីន បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្របពេល សុខ លីន កំពុងមានជីវភាពលំបាកនៅឡើយ នៅពេលនោះ។ តែនៅពេលនាង បានរីកចម្រើនបន្តិចនោះ បែរជាគ្មានវត្តមានម្ដាយរបស់នាងទៅវិញ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់៕ សូមទស្សនា វីដេអូខាងក្រោមនេះទាំងអស់គ្នា ៖