ក្រមុំៗស្ដាប់ហើយឆ្អែត​! មាន​គេ​ឆ្ងល់​ថា ហេតុអ្វី ក្រមុំ​ពេញ​ដី មិន​យក បែរជា​មក​យក​មេម៉ាយ ស្រាប់តែ Admin ជីងចក់ តប​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយពី​ដឹង​ថា លោក ជឿន ប៊ុន​ចក់ ហៅ «Admin ជីងចក់​» ដែល​ជា​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​ក្នុង​បណ្ដាញ​សង្គម មាន​ស្នេហា ជិត​ចូល​រោងការ ហើយ​អនាគត​ភរិយា​របស់​លោក ជា​ស្ត្រី​មេម៉ាយ​កូន​មួយទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហាញមុខ​គូស្នេហ៍​ហើយ​នោះ​, កាលពី​ពេល​ថ្មីៗ​នេះ អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​ជាថ្មី​ម្ដងទៀត ពេល​អនាគត​ភរិយា​របស់​Admin ជីងចក់ បាន​ថើប​អនាគត​ប្ដី នៅ​ពេល​កំពុង​អត្ថាធិប្បាយ​បាល់ទាត់ ជាមួយ​នឹង​ទឹកមុខ​ញញឹមញញែម​គួរ​ឲ្យ​ច្រណែន​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​ក៏មាន​មតិ​មួយចំនួន​ធ្វើការ​រិះគន់​ចំពោះ​ការសម្រេចចិត្ត​របស់​Admin ជីងចក់ ផងដែរ ហើយ​ជា​ការ​ឆ្លើយតប អនាគត​ភរិយា Admin ជីងចក់ បាន​លើក​យក​ចម្ងល់​នេះ មក​សួរ​អនាគត​ប្ដី​ថា មាន​មតិ​ខ្លះ យោបល់ ​ខ្លះ​ជុំវិញ​ខ្លួន គាត់​លើក​ឡើង​ថា ហេតុអ្វី ពូ ក្រមុំ ពេញ​ដី ហេតុអ្វី​មិន​យក មក​យក​មេម៉ាយ​អញ្ចឹង​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ឆ្លើយ​ទៅនឹង​សំណួរ​នេះ Admin ជីងចក់ បាន​លើកឡើង​នូវ​ចម្លើយ ដែល​ធ្លាប់​ឆ្លើយ​ប្រាប់ អនាគត​ប្រពន្ធ​ខ្លួន​រួចហើយ​ថា មែន​ទែនទៅ បើ​និយាយ​រឿងស្រី វា​ច្រើនៗ​មែនហើយ តែ​រ​ក​វា​មិន​ជួប​ស្រី វា​ជួបតែ​ញី ញី​ខ្វះ​អី មួយ​គគោក​ពេញ​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ អនាគត​ភរិយា​ក៏​សួរ​Admin ជីងចក់​ទៀតថា ដូចម្ដេច​ ដែល​ហៅថា​ញី ស្រាប់តែ​Admin ជីងចក់ តប​ថា ញី​វា​មានអី​ក្រៅតែ​ពី​ចេះតែ​ចាយ​លុយ ប្រើ​សម្ភារៈ​និយម របរ​អី ធ្វើខ្លួន​តែ​ប៉ុណ្ណឹង អត់​មាន​ចេះ​អី​ក្រៅពី​ធ្វើខ្លួន​ចាយ​លុយ​តែ​ប៉ុណ្ណឹង នេះ​គេ​ហៅថា​ញី​។ ដល់ពេល​ស្រី ចេះ​ធ្វើ​ការងារ​ផ្ទះ ចេះ​គោរព​ប្ដី ប្រតិបត្តិ​ប្ដី ស្រឡាញ់​គ្រួសារ ចេះ​ទុកដាក់ អាហ្នឹង​ហើយ​គេ​ហើយ​ថា​ស្រី ស្រី​ប្រកបដោយ​កល្យាណី​៣​ប្រការ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា លោក ជឿន ប៊ុន​ចក់ ហៅ «Admin ជីងចក់​» នឹង​ចូល​រោង​ភ្ជាប់ពាក្យ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាងមុខនេះ រីឯ​ការ​រៀបការ នឹង​លើក​ទៅ​ឆ្នាំក្រោយ ព្រោះ​ចង់​ឲ្យ​កូ​វីដ​ស្ងប់ស្ងាត់​ជាង​នេះ ហើយ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សាមីខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អនាគត​ភរិយា​របស់​អ្នក​អត្ថាធិប្បាយ​ការប្រកួត​កីឡា ដ៏​ល្បីឈ្មោះ​រូបនេះ ត្រូវបាន​គេ​ដឹងថា​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ អភិជន​ម្នាក់ ទាំង​ស្អាត​ក៏​ស្អាត វ៉ា​ដាច់​អស់​គេឯង ស្រស់ស្អាត​បែប​ថ្លៃថ្នូរ សូម្បីតែ​អ្នកគាំទ្រ​លោក ឃើញ​ហើយ ក៏​លាន់មាត់​សរសើរ​ស្ទើរ​គ្រប់គ្នា​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លើសពីនេះ អនាគត​ភរិយា Admin ជីងចក់ ក៏ត្រូវ​បាន​គេ​ដឹងថា ជិះ​រថយន្ត Luxus 570 ប្រើប្រាស់​អីវ៉ាន់​ប្រេនៗ​តម្លៃ​ថ្លៃៗ​ទៀតផង និយាយ​រួម មើលទៅ​ជីវិត​នាង ហាយ​សូ ស៊ី​វិ​ល័យ មិន​ខុស​ឆ្ងាយ​ពី អនាគត​ស្វាមី​ឡើយ​៕ ដើម្បី គាន់​តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment