លោកអ្នក បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១កនកន្លងទៅនេះ អ្នកនាង មាស សុជាតា បានកាន់កាំបិតប៉័ងតោកាប់ឡានលោកសុវណ្ណ រិទ្ធី ដែលចតនៅមុខបន្ទប់ជួលបណ្ដាលឲ្យខ្ទេចកញ្ចក់ ស្តុបក្រោយ និងកន្លែងផ្សេងៗទៀត។
ការកាប់ឡាននេះ ដោយភរិយាលោកសុវណ្ណ រិទ្ធី បានចោទស្វាមីរបស់ខ្លួនថា លួចលាក់មានស្រី ហើយនៅពេលនេះ មានការជជែកគ្នាឡើងតឹងសរសៃកពីសំណាក់ភាគីទាំងសងខាង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក, ទីកតុក និងយូធូប។
នៅក្នុងពេលនោះ មិនត្រឹមតែផ្ទុះជម្លោះរឿងចោទថា មានស្រីមួយមុខនោះទេ ថែមទាំងមានការទម្លាយរឿងជាច្រើនទៀតពីសំណាក់ភាគីទាំងសាងខាងក្នុងពេលតតាំងវែកញែករកខុសត្រូវនោះ ជាពិសេសលោកសុវណ្ណ រិទ្ធី ថា ភរិយារបស់ខ្លួនទាមទារលែងលះលោកតាំងពីនៅក្នុងពន្ធនាគារមកម្ល៉េះ។
ក្រោយស្ថានការណ៍ថមថយនោះ នៅយប់ថ្ងៃដដែលលោកសុវណ្ណ រិទ្ធី បានឡាយវីដេអូ សម្រេចចិត្តថា នឹងលក់ឡាននោះចោល ដើម្បីបញ្ចប់បញ្ហា។ តែលុយដែលបានពីលក់ឡាននេះ លោកមិនឲ្យភរិយាទាំងអស់នោះទេ ដោយលោករក្សាទុកសម្រាប់កូនរបស់ខ្លួនខ្លះផងដែរ។
លុះ នៅព្រលប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារបញ្ជាក់ដូច្នេះថា «ទេវតាមានភ្នែក សាងល្អជួប មនុស្សល្អតាមជួយពិតមែន! អរគុណបងស្រី សម្រស់ ធារ៉ា ដែលបងមានចិត្តសន្ដោសប្រណីដល់ខ្ញុំនៅពេលនេះ
ដោយក្តីអាណិតពេលនេះ បងស្រីបានជួយចេញថ្លៃជួសជុលរថយន្តរបស់ខ្ញុំទាំងស្រុង ព្រោះបងស្រីមិនចង់អោយខ្ញុំលក់រថយន្តនេះខាតខ្លាំងពេក ពេលនេះខ្ញុំគ្មានលទ្ធភាពអ្វីតបស្នងសងគុណបងទេ មានតែម្រាមដៃដបសំពះអរគុណទឹកចិត្តបងតែប៉ុណ្ណោះ ថយន្តនេះក្រោយជួសជុលរួចខ្ញុំនឹងលក់ដើម្បីបញ្ចប់រឿងគ្រប់បែបយ៉ាង»៕