លែង​មាន​ឱកាសទៀតហើយ! នឹក​យាយ​ ពេក ណុប បាយ៉ារិទ្ធ ច្រៀង​ចម្រៀង​១​បទ រៀបរាប់​យ៉ាង​កម្សត់​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាន​ការ​ជួបជុំ​ណាមួយ ដែល​មិន​មាន​ការ​បែកបាក់​គ្នា​នោះ​ទេ ហើយ​រាល់​ការ​បែកបាក់ តែងតែ​ទទួលរង​នូវ​ការឈឺចាប់ ខូចចិត្ត ខ្លោចផ្សា​ប៉ុណ្ណោះ។ ដូច្នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ មានតែ​ការ​ត្រៀម​ចិត្ត​ទុក​មុន ក្នុង​ការ​ទទួលយក​នូវ​អ្វី ដែល​បាន​កើតឡើង​នៅ​ពេល​ខាងមុខ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​គ្រួសារ​តារា​ចម្រៀង​ណុប បាយ៉ារិទ្ធ ក្រៅពី​ការ​ត្រៀម​ចិត្ត​នោះ, ពួកគេ ក៏​ជឿ​លើ​ការ​បួងសួង​ផង​ដែរ ដោយ​កាល​លោក​យាយ​នៅ​មានជីវិត, ពួកគេ​​ស្រឡាញ់​លោក​យាយ​ខ្លាំង​ណាស់ ​សុខចិត្ត​បួងសួង​សុខចិត្ត​កាត់​អាយុ​ខ្លួនឯង ហើយ​ទីបំផុត​ ការ​បួងសួង​នោះ​ក៏​មានប្រសិទ្ធភាព​ ដោយ​លោកយាយ​ អាច​បន្ត​អាយុរហូតដល់​ជិត​១០០ឆ្នាំ ​​មុន​នឹង​លា​ចាកលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ មិន​ត្រឹមតែ​នឹក​លោកយាយ​នោះទេ ថែមទាំង​ចម្រៀង​ចម្រៀង​១​សម្រាប់​លោកយាយ​ផងដែរ ដោយ​បទ​នោះ មាន​ចំណងជើង​ថា «​នឹក​យាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បទ​នេះ បានចេញ​ជា​ផ្លូវការ​នៅលើ​បណ្ដាញ​សង្គម​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១ ហើយ លោក ណុប បា​យា​រិ​ទ្ធ បាន​ចែក​រំលឺក​វា​ចូលទៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​រៀបរាប់ថា «​នឹក​យាយ​ណាស់ នៅសល់តែ​រូបថត​របស់គាត់ និង ការចងចាំ​ដ៏​ល្អ​ដែល​មិនអាច​បំភ្លេចបាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមិទ្ធផល​២៤​ម៉ោង ផ្តើម​គិត ផ្តើមធ្វើ អរគុណ​បងប្អូន​ទាំងអស់គ្នា ដែល​ស្រលាញ់​និង​ចូលចិត្ត​បទ​ចម្រៀង​នេះ អរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ហង្ស​មាស​ដែល​អនុញ្ញាត​អោយ​ខ្ញុំ​តំណាង​អោយ​ចៅៗ​ជាច្រើន​ ដែល​បាន​បាត់បង់​យាយ​នឹង​មានឱកាស​ច្រៀង​ចម្រៀង​សម្រាប់​គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណ​លោកគ្រូ​ភ្លេង​Sann Sovandin New​ដែល​ខិតខំ​និពន្ធ​បទ​នេះ​ឡើង​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​មនោរម្មណ៍​ស្រងេះស្រងោច​ច​ជ្រាលជ្រៅ អរគុណ​ប្អូនប្រុស​របស់ខ្ញុំ​អ៊ី​នុ ណុប​ដែល​និពន្ធ​ទំនុកច្រៀង​បញ្ជាក់​ពី​ក្តី​ស្រលាញ់​និង​ទូន្មាន​ដល់​កូនៗ​ចៅ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ពិតជា​នឹក​យាយ​របស់ខ្ញុំ​ខ្លាំងណាស់ នឹក​តែ​មិនអាច​ជួប ហើយក៏​លែងមាន​ឱកាស​និង​ជួប​ជា​រៀងរហូត។ សូម​បទ​ចម្រៀង​មួយ​បទ ជា​បទ​ចម្រៀង​របស់​ចៅៗ បាន​ទៅដល់​លោកយាយ​គ្រប់ៗ​រូប​ដែល​លោក​បាន​ចែក​ឋាន​ទៅ ដោយ​ការ​នឹករលឹក​ដ៏​ពន់ពេក​ពី​ចៅៗ​គ្រប់គ្នា​សូម​បងប្អូន​ទាំងអស់​ជួបតែ​សេចក្តីសុខ សំណាងល្អ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ ណុប ប៉ា​យា​រិ​ទ្ធ បាន​ខំ​មិន​ក្រោម​ផុស​នោះ​ថា «​អរគុណ​ណាស់​បង អរគុណ​ខ្លាំង​មែនទែន ដែល​ជួយ​នាំយក​នៅ​អារម្មណ៍​នៃ​ក្តី​នឹករលឹក​របស់ខ្ញុំ​ចំពោះ​យាយ ក៏ដូចជា​ចៅៗ​ទាំងអស់​ដែល​បាន​បាត់បង់​យាយ​ទៅ​ដាក់​នៅក្នុង​ចម្រៀង​ដ៏​ពិ​រោះ​មួយ​បទ​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា លោកយាយ​បង្កើត​របស់​តារាចម្រៀង​ណុប បា​យ៉ា​រិ​ទ្ធ បានទទួល​មរណភាព កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ក្នុង​ជន្មាយុ​៩៧ ដោយ​ជា​ជរាពាធ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ស្ដាប់​បទ​ចម្រៀង ខាងក្រោម​នេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment