គេសង្កេតឃើញថា មួយរយៈនេះ បើទោះបីអ្នកស្រី ទ្រី ដាណា មិនទាន់បើកភ្លើងខៀវឲ្យក៏ដោយ តែសម្រាប់ពូម៉ៅ នៅតែបង្ហាញអារម្មណ៍នឹក និងបារម្ភចំពោះភរិយាជានិច្ច។ អ្វី ដែលកាន់តែធ្វើឲ្យពូម៉ៅ នឹកជាងនេះទៅទៀតនោះ គឺកូនរបស់របស់លោកតែម្ដង។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ពូម៉ៅ បានបង្ហោះCaptionមួយចូលទៅកាន់គណនីហ្វេសប៊ុករបស់ខ្លួន ដោយCaptionនោះ មានខ្លឹមសារថា «ស្មោះត្រង់មិនមែនល្ងង់ទេ បោះបង់មនុស្សស្មោះត្រង់ ទើបហៅថាល្ងង់!»។
ពេលពូម៉ៅ បង្ហោះCaptionដូចខាងលើនេះ ស្រាប់តែមានមតិមួយផ្ដល់យោបល់ថា «លោកពូភ្ជុំធំលោកពូទៅសៀមរាបទៅព្រោះចែដាណាថាគាត់ទៅលេងសៀមរាប»។ ជាការឆ្លើយតប ពូម៉ៅ បានបញ្ជាក់ថា «មិនបានទៅទេ ព្រោះគេមិនអោយចូលផ្ទះ មិនអោយជួបកូន»។
ចំណែកមតិមួយទៀត បានផ្ដល់យោបល់ដែរថា «លោកពូអង្វរគាត់ទៅ ខ្ញុំដឹងចិត្តស្រី ដូចគ្នា ពូទៅសុំទោសអោយបានច្រើនដង គាត់នឹងទន់ចិត្ត តែបើលោកពូ នៅតែស្ងៀមអ្វីៗមិនដូចដើមទេ ខ្ញុំនិយាយចង់អោយលោកពូត្រូវគ្នា»។ ជាការឆ្លើយតប ពូម៉ៅ បញ្ជាក់ថា « ចង់ទៅតែផ្ទះគេមិនអោយចូលផង ទៅសុំតាមណាទៅក្មួយ»។
ដោយឡែកនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ ពូម៉ៅ បានបង្ហោះរូបថតកូនប្រុស ហើយពោលពាក្យយ៉ាងចាក់ដោតថា «គេនៅជិតកូនគេមិនពិបាកដូចប៉ាទេ ប៉ានឹកកូន បានត្រឹមមើលរូបថត ចង់យកកូនមកលេងផ្ទះលោកតាលោកយាយកូន ក៏មិនបានទៀត។ រដូវភ្ជុំសូមកូនប៉ា មានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ»។
តាមរយៈនេះ មតិមួយ បានលើកឡើងថា «បងនឹកកូន វាមិន ដែលយកមកលេងមិនបានទេ បងអីក៏អាក្រក់ម្ល៉េះបង»។ ជាការឆ្លើយតប ពូម៉ៅ បានបញ្ជាក់ថា «គេមិនអោយយកមកផ្ទះយាយតាវាទេ»៕