នោះ!​ ទេព បូ​ព្រឹក្ស ស្លៀកពាក់​ប្រពៃណី អហោសិកម្ម​ឲ្យ​ស្អប់ ខណៈ យក់ ឋិត​រដ្ឋា និយាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​សង្កេតឃើញថា មួយរយៈ​ចុងក្រោយ​នេះ តារា​ចម្រៀង ទេព បូ​ព្រឹក្ស ក្លាយ​ជា​គោលដៅ​វាយប្រហារ​ពី​សំណាក់​អ្នក​មិន​ពេញ​ចិត្តនឹង​នាង ក្នុង​នោះ មាន​ទាំង​អ្នក ដែល​អះអាង​ថា ស្រឡាញ់​វប្បធម៌​ខ្មែរ​ពេញ​ៗ​មាត់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​តារាចម្រៀង ទេព បូ​ព្រឹក្ស មិន​ឆ្លើយតប​អ្វី​ច្រើន​នោះ​ទេ ហើយក៏​មិន​និយាយ​ច្រើន​ ឬអះអាងថា ​ខ្លួន​ស្រឡាញ់​វប្បធម៌​អី​ដែរ តែ​នាង​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ការ​ស្លៀកពាក់​ប្រពៃណី​ខ្មែរ​តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​យប់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១ ទេព បូ​ព្រឹក បង្ហោះ​រូប​ក្នុង​ឈុត​ប្រពៃណី​ជាច្រើន​សន្លឹក អម​ដោយ​សារ​រៀបរាប់​ថា «​មិន​ខឹង មិន​ស្តី​ខន្តី​វា​ជា​ការ​ល្អ​បំផុត ហើយ​អ្នក​ម្តាយ​លោកយាយ គាត់​ប្រាប់​ខ្ញុំ​ថា អណ្ដាត​អត់​ឆ្អឹង​នៅពេល​ណាមួយ ដែល​គេ​ក្រឡាស់​ហត់ គេ​នឹង​ឈប់​ហើយ រាល់ថ្ងៃ​កូន​ធ្វើ​បាន​ល្អ​បំផុត​ សម្រាប់​ខ្ញុំ​ចូលចិត្ត​ធ្វើ​អត់​ចូលចិត្ត​បូ​បាច់​ច្រើន​ទេ ខ្ញុំ​ក៏​សូម​អហោសិកម្ម​ឲ្យ​អ្នក​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ការ​ស្លៀកពាក់​យ៉ាង​ស្រស់​ស្អាត​បែបនេះ តារា​ចម្រៀង យក់ ឋិត​រដ្ឋា ក៏​លើក​សរសើរ​ថា «​ស្អាត​ណាស់​អូន​អើយ យើង​ត្រូវតែ​ស្លៀកពាក់​ខោអាវ​ខ្មែរ​យើង​ខ្លះ​ដើម្បី​កុំ​អោយ​ក្មេងៗ​ជំនាន់​ក្រោយ​ភ្លេច​ខោអាវ​បូរាណ​របស់​ខ្មែរ​យើង ណា​អូន​បង​គាំទ្រ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកគាំទ្រ​តារា​ចម្រៀង ទេព បូ​ព្រឹក្ស វិញ ក៏​លើកឡើង​ដែរ​ថា «​ស្អាត​គ្រប់​ឆុត​ម៉​ង​ចែ​អើយ​, ខ្ញុំ​ឃើញ​បង​ប្រឹងប្រែង​បង្ហាញ​ពី​វប្ប​ធម៌​មែន​ សូម​សរសើរ ស៊ូ​មិន​និយាយ​តែ​បង្ហាញ​អោយ​ឃើញ​, អំពើ​ល្អ​កើត​ចេញពី​ចិត្ត ទោះ​ពេលនេះ​គេ​មើល​មិន​ឃើញ​គុណ​តម្លៃ​របស់​យើង ប៉ុន្តែ​គង់​មាន​ថ្ងៃមួយ​គេ​និង​យល់​ច្បាស់​ហើយ​ប្រែជា​គោរព​ស្រលាញ់​ពេញចិត្ត​លើស​ពី​ពាក្យ​ថា​ស្អប់។ ខ្ញុំ​គិត​បែប​នេះ។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Idol គ្រោង​ឈុត​បែប​បុរាណ មើល​ទៅ​គួរ​អោយ​សរសើរ​ហើយ​គួរ​អោយ​ក្នាញ់ ព្រោះ​សម​ទាំង​រាង​និង​ទឹកមុខ មើល​ហើយ​គឺ​មិន​សរសើរ​មិនបាន​, ពេល​ប្អូន​ស្លៀកពាក់​បែប​នឹង តើ​អា​អ្នក​រិះគន់​ពីមុន​មកវា​ហ៊ាន​សរសើរ ដែរ​អត់​!! ? ឬ​ចាំតែ​ជាន់​ពន្លិច​ពេល​គ្នា​មាន​កំហុស​, រឿង​ដែរ​ខ្ញុំ​ភ័យខ្លាច​នោះ គឺ​បាត់បង់​សិល្បករ ដែល​មាន​ឆន្ទៈ​បែបនេះ​នៅ​ថ្ងៃមុខ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment