កម្សាន្ត៖ ប្រិយមិត្តជាច្រើនប្រាកដជា បានជា្របយ៉ាងច្បាស់រួចមកហើយ អំពីកុមារីវ័យក្មេងមួយរូប មានឈ្មោះថា ល្អហួស ដែលជាក្មួយស្រីបង្កើតរបស់តារាសម្ដែងស្រី ដេននី ក្វាន់។ លើសពីនេះ រូបគេ បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់មហាជនតាមរយៈទេពកោសល្យសិល្បៈ ដ៏សម្បូរបែបរបស់នាង និងជាពិសេសនោះ គឺសម្រស់ដ៏ស្រស់ប្រិមប្រិយ និងគួរឲ្យស្រលាញ់តែម្ដង។
ដោយឡែក កាលពីថ្មីៗនេះកុមារីរូបនេះបានធ្វើការបកស្រាយបទចម្រៀងកន្រ្ទឹមមួយបទដែលចំណងជើងថា «កន្រ្ទឹមដូនតា» ដែលជាសំនៀងដើមអ្នកនាង ចេន សាយចៃ យ៉ាងពីរោះរណ្តំចិត្ត មិនចាញ់ម្ចាស់ដើមប៉ុន្មានទេ ក្រៅពីនេះទៀតនាងបានបន្ថែមកាយវិការយ៉ាងល្វត់ល្វន់ និងទឹកមុខក្រមិចក្រមើម មើលទៅគួរស្រលាញ់ខ្លាំងមែនទែន។
យ៉ាងណាមិញអ្នកគាំទ្រក៏បានសរសើរនូវសំនៀង និងកាយវិការនិងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតបែបវប្បធម៌ប្រពៃណីខ្មែរ របស់ល្អហួស យ៉ាងខ្លាំង ដែលនៅក្មេងសោះពិតជាប៉ុន្តែអាចច្រៀងរាំមិនចាញ់តារារៀមច្បងប៉ុន្មានទេ៕
ប្រភពពីkhmerload
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖