កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ពេលអ្នកស្រី ទ្រី ដាណា បង្ហោះរូបថត ហើយប្រាប់ថា «ចែដាណា នៅហាងពេជ្រចា ហេងៗទាំងអស់គ្នាថ្ងៃអាទិត្យ»នោះ ស្រាប់តែបុរសម្នាក់ បានចូលទៅខំមិន ការពារពូម៉ៅ និងស្ដីឲ្យ អ្នកស្រីយ៉ាងចាស់ដៃ។
បុរសរូបនោះ (Top Fanក្នុងផេកអ្នកស្រីទ្រី ដាណា) បានខំមិនបែបនេះថា «ពេលប្តីរកលុយបានច្រើន ប្តីឲ្យលុយប្រពន្ធទុក ឲ្យប្រពន្ធសោយសុខ។ ដល់ពេលប្រពន្ធរកលុយបានច្រើន ប្រពន្ធគិតថា មានប្តីគ្មានប្រយោជន៍ ចង់លែងប្តីចោល គេថាចាយលុយ ដែលគេរកបានស្រួលជាង
នឹកពូម៉ៅណាស់កោតចិត្តប្រពន្ធមិននឹកនាគាត់បន្តិចសោះ កូនឯណាមិនចេះស្រលាញ់ឪពុកម្ដាយបងប្អូនមិនអោយគាត់មិនគិតយ៉ាងម៉េចទឹកចិត្តកូនប្រុសមិនអាចធ្វើអ្វីបានទាំងមានលុយមហាសាលជួយគេដទៃ»។
ជាការឆ្លើយតប អ្នកស្រី ទ្រី ដាណា បានដាក់ទៅវិញថា «មុននឹងបងប្រុសហាស្តី មកនេះ បងប្រុសមិនបានដឹងរឿងផ្ទៃក្នុងគ្រួសារខ្ញុំទេ ហេតុអីមកនិយាយអោយខ្ញុំបែបនេះ បងប្រុសប្រហែលជាសាច់ញាតិខាងគេ ឬក៏បងប្រុសជាមនុស្សអា ត្មានិយមដែរហើយបាននិយាយចេញមកបែបនេះ
បងប្អូនម៉ែឪអ្នកណាមិនជួយ? តែគេជួយមានកម្រិតរបស់គេ មិនមែនមានលុយមហាសាលហើយយកលុយនោះ ទៅអោយបងប្អូនម៉ែឪរហូតឯណា? ហើយចង់គេជួយម៉េចទៀត? មនុស្ស ដែលមិនចេះគិត គិតពូម៉ៅ ជឿសំដីម៉ែនិងប្អូនមកបំ ផ្លាញគ្រួសារមួយនេះ ចុះម៉េចមិនទៅថាអោយពូម៉ៅ?
ម៉េចមកនិយាយអោយខ្ញុំ? យកល្អគួរកុំនិយាយល្អជាង នាំតែខុស ផ្លូវនេះពូម៉ៅជាអ្នករើស មកពីគេនៅជាមួយខ្ញុំគ្មានសេរីភាព និងចង់តែបានយកទៅបំពេញបងប្អូនម៉ែឪពេក ទើបមានរឿងបែបនេះ បើពូម៉ៅជាប្តីល្អវិញ ប្រពន្ធជួយម៉ែ និងបងប្អូនប៉ុណ្ណឹងហើយគួរគិតថា ប្រពន្ធចិត្តបានហើយ អោយវេចអង្គរដើររកម្តងបានដឹងថា ខ្ញុំសំខាន់»៕ សូមទស្សនា ការឆ្លើយឆ្លងរវាង អ្នកស្រី ទ្រី ដាណា ជាមួយកំពូលអ្នកគាំទ្រ ម្នាក់ដូចខាងក្រោមនេះ ៖