បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសដ៏ល្បី បានឲ្យដឹងថា តារាចម្រៀងស្រី Selena Gomez បានទៅទីក្រុង Los Angeles កាលថ្ងៃទី ១ ខែតុលា ដើម្បីជួបនឹងមិត្តម្នាក់ ហើយតារាចម្រៀងរូបនេះ ត្រូវបានគេឃើញនិយាយលាគ្នាជាមួយនឹងមិត្តម្នាក់នោះមុនពេលឡើងឡានដើម្បីត្រលប់ទៅផ្ទះវិញ ដែលអត្តសញ្ញាណរបស់មិត្ត Selena ម្នាក់នេះ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។
មិនត្រឹមប៉ុណ្ណោះ នៅក្នុងនោះដែរ បានធ្វើឲ្យបណ្ដាអ្នកទស្សនាជាច្រើនកាន់តែចង់ដឹងច្បាស់ពីមិត្តម្នាក់នោះ ដោយមនុស្សមួយចំនួនបានរកឃើញពីព័ត៌មានលម្អិតគួរឱ្យសង្ស័យនៅក្នុងស៊េរីរូបថតព្រាលៗ ព្រមទាំងបានគិតថា មិត្តស្រីនៅក្នុងរូបភាពនោះ គឺជា តារាស្រី Hailey Baldwin ។
ម៉្យាងវិញទៀត ក៏មានគណនីមួយផ្សេងទៀត បានចង្អុលបង្ហាញថា ទាំងម៉ូតសក់ កម្ពស់ ដៃនិងជើង របស់នារីរូបនោះ គឺមានភាពប្រហាក់ប្រហែលស្រដៀងនឹងភរិយាបណ្ដូលចិត្ត របស់តារាប្រុស លោក Justin Bieber ផងដែរ ។
លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេតក៏បានសន្មតទៀតថា Selena បានពាក់អាវយឺតបែបនេះដែលចង់និយាយថា «ជ្រើសរើសការយល់ចិត្ត» ដោយសារតែនាងចង់លើកទឹកចិត្តដល់ Hailey បន្ទាប់ពីមានភាពចម្រូងចម្រាសនៅកម្មវិធី Met Gala ។ តែទោះជាយ៉ាងណា តាមប្រភពដដែលនេះ នារីរូបនេះ គឺពិតជាមិត្តរបស់ Selena ពិតមែន ប៉ុន្តែអត្តសញ្ញាណថាជាអ្នកណានោះ គឺនៅមិនទាន់ដឹងនៅឡើយទេ៕
ប្រភព៖ khmerload
សូមទស្សនារូបភាពខាងក្រោម៖