បាត់មុខ ប៊ុន សក្កិ យូរ តាមពិត កំពុងមានក្តីសុខ ជាមួយប្រពន្ធ មានឋាន:ជា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រំលឹក​ដល់​ឈ្មោះ​តារាចម្រៀង ប៊ុន សក្ដិ អ្នកគាំទ្រ​ច្បាស់​ជា​នឹកឃើញ​ភ្លាមៗ​នូវ​បទ​ល្បីៗ​របស់លោក​ជាច្រើន កាលពី​អតីតកាល ដូចជា​បទ សន្យា​គ្រា​មុន​, ជិះ​ក្របី​, ទឹកភ្នែក​អ្នកស្រែ​, ភ្នំពេញ​នឹក​កំពង់ចាម​, គ្មាន​កុំ​ភ្លេច​សន្យា​, កុំ​ភ្លេច​សន្យា ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្រោយពី​រៀបការ​ជាមួយ​ភរិយា កាលពីដើម​ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅនោះ តារាចម្រៀង​ប៊ុន សក្ដិ បាន​រសាត់​ឆ្ងាយ​ពី​សិល្បៈ​បន្តិចៗ​ម្ដង ដោយ​សូម្បីតែ​កម្មវិធី មិត្ត​សិល្បៈ​រួម​អាជីប ក៏​កម្រ​ឃើញ​លោក​បង្ហាញ​វត្តមាន​ចូលរួម​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​បាត់​មុខ​ពី​វិស័យ​សិល្បៈ​នោះ កាលពី​៣ ៤​ឆ្នាំមុន លោក ប៊ុន សក្ដិ ធ្លាប់​អះអាងថា លោក មិន​បោះបង់​អាជីព​ជា​តារាចម្រៀង​ឡើយ​។ តែ​តាំងពី​ពេលនោះ រហូតមកដល់​បច្ចុប្បន្ន គេ​មិនទាន់​ឃើញ​តារាចម្រៀង​រូបនេះ ចេញ​បទ​ថ្មី ឬ​លេចមុខ​លើ​ឆាត​ប្រគំ​តន្ត្រី​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះ អ្នកគាំទ្រ ទំនងជា​ចង់​ដឹង​ហើយ​ថា​តើ​លោក​កំពុង​ធ្វើ​អ្វី បានជា​បាត់​មុខ​ពី​វិស័យ​សិល្បៈ​បែបនេះ​? បើ​តាម​ប្រភព មួយ​ចំនួន បាន​ទម្លាយ​ថា បច្ចុប្បន្ន លោក​ប៊ុន សក្ដិ កំពុងតែ​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​ភរិយា ហើយ​លោក បម្រើ​ការងារ​ជា​អង្គរក្ស​នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវ​កិ​តិ្ត​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក (​សក្ដិ ៣)៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment