ប្រិយមិត្ត បានជ្រាបរួចមកហើយថា តាំងពីចេញពីពន្ធនាគារ រហូតមកទល់នឹងពេលនេះ បើទោះលោកសុវណ្ណ រិទ្ធី មិនបានទៅជួបកូនញឹកញាប់បែបណាក៏ដោយ តែតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក តែងតែបង្ហាញសារ និងរូបថតបង្ហាញក្ដីស្រឡាញ់ចំពោះកូនរបស់ខ្លួនជាហូរហែ។
ជាក់ស្ដែងនៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ លោកសុវណ្ណ រិទ្ធី បានបង្ហោះរូបថតកូនស្រីរបស់ខ្លួនទាំង២នាក់ ជាច្រើនសន្លឹក អមដោយសារបង្ហាញពីក្ដីស្រឡាញ់បែបនេះថា «គ្រប់ពេល គ្រប់វេលា ទោះជាខ្ញុំដើរដល់ផ្លូវមច្ចុរាជ សល់ដង្ហើមចុងក្រោយ
ខ្ញុំតែងតែមានក្តីសង្ឃឹមតស៊ូ ដើរទៅមុខឡើងវិញពុះពារឧបសគ្គគ្រប់បែបយ៉ាងគឺដើម្បីកូនស្រីតូចៗទាំង២នាក់របស់ខ្ញុំ ព្រោះពួកគាត់ទាំង២នាក់នៅតូចៗខ្លាំងណាស់ ពួកគាត់ទាំង២នាក់នៅត្រូវការខ្ញុំ ក្តីសង្ឃឹម ក្តីស្រលាញ់ ចិត្ត និង បេះដូង របស់ខ្ញុំគឺមានតែចំពោះកូនស្រីខ្ញុំទាំង២នាក់នេះទេ»។
ក្រោយមកនៅយប់ថ្ងៃដដែលនោះ លោកា បាន ឡាយវីដេអូ និយាយពីការធ្វើខួបកំណើតឲ្យកូនស្រីរបស់ខ្លួនពីចម្ងាយ។ ក្រោយមកទៀត បានបង្ហោះវីដេអូជូនពរកូនស្រីនៅថ្ងៃខួបកំណើតនោះ អមដោយសារបែបនេះថា «Happy birthday day កូនស្រីមាសឪពុក សុវណ្ណ ដាវីកា ពុកសង្ឃឹមថាម៉ាក់កូនបានឃើញវីដេអូននេះរួច គាត់នឹងអនុញ្ញាតអោយកូនទាំង២នាក់មកលេងប៉ាៗផង»។
នៅក្នុងវីដេអូនោះ លោកបានរៀបរាប់ថា «រីករាយថ្ងៃខួបកំណើត កូនស្រី សុវណ្ណ ដាវីកា ថ្ងៃនេះ ប៉ា សូមជូនពរឲ្យកូនសុខភាពល្អ សំណាងល្អ ជាពិសេសកូនធំឡើងកូនត្រូវតែឆ្លាតវៃណាកូនណា ហើយធ្វើជាពលរដ្ឋល្អ និងជាមនុស្សល្អ នៅក្នុងសង្គមជាតិរបស់យើង កូនត្រូវតែរៀនពូកែណាកូនណា ត្រូវតែរៀនឲ្យពូកែដូចប៉ាប៉ា»។
«ប៉ាសង្ឃឹមថាម៉ាក់របស់កូន បានមើលវីដេអូតាមរយៈទីកតុកនេះ គាត់នឹងអនុញ្ញាតឲ្យកូនទាំង២នាក់មកលេងប៉ាប៉ា, ប៉ាប៉ាចង់មើលថែកូនណាស់, កូនប៉ាប៉ាចង់ដេកឱបកូន ហើយប៉ាប៉ាពិតជានឹកកូនខ្លាំងមែនទែន…»៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូបន្ថែមដូចខាងក្រោមនេះ….