សោកស្ដាយណាស់! ម្ចាស់​ខ្សែអាត់​សំឡេង​ស្មូត​ព្រះធម៌​ជើងចាស់​ដ៏​ល្បី​ ឧបាសិកា អ៊ឹម ថុល ទទួល​មរណភាព ដោយសារ​តែ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧបាសិកា អ៊ឹម ថុល ម្ចាស់​ខ្សែអាត់​សំឡេង​ស្មូត​ព្រះធម៌​ជើងចាស់ ដែល​មហាជន​ប្រសិទ្ធិនាម​ថា​ ជា “​រាជិនី​ស្មូត​” នោះ បាន​ទទួល​មរណភាព កាលពី វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៨​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​ទៅនេះ គណនី​ទីក​តុ​កមួយ​ឈ្មោះ «bunhan37» បាន​បង្ហោះ​វីដេអូ ឧបាសិកា អ៊ឹម ថុល ដេក​នៅ​លើ​កន្ទេល អមដោយ​ការ​ជូនដំណឹង​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​របស់គាត់​ថា «​នេះ​ម្ចាស់ សំឡេង ឧបាសិកា អ៊ឹម ថុល គាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ជាង​មួយ​ឆ្នាំ​ហើយ​..,»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Buddhism for Education of Cambodia(BEC)» បាន​បង្ហោះ​ដំណឹង​មរណភាព​របស់ រាជិនី​ស្មូត រូបនេះ​ថា «​ដំណឹង​មរណភាព ឧបាសិកា អ៊ឹ​ម ថុល អ្នក​ស្មូត​ជើងចាស់​ដ៏​ល្បី បាន​ទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ ៦៨​ឆ្នាំ​ដោយ​រោគាពាធ​នៅ​ថ្ងៃអាទិត្យ ទី​៣ ខែតុលា ឆ្នាំ​២០២១​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​បុណ្យសព ប្រារព្ធ​នៅ​គេហដ្ឋាន​សព​ស្ថិតនៅ​ភូមិ​ព្រៃ​កោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ ក្នុងនាម ព​.​អ​.​ក​. សូម​ឧទ្ទិស​បុណ្យ​កុសល​គ្រប់យ៉ាង​ជូន​ឧបាសិកា សូម​ឧបាសិកា​បាន​ទៅ​សោយសុខ​ក្នុង​សុគតិ​សួគ៌​ទេវលោក​កុំបី​ខាន​ឡើយ។ ​សូម​អរ​ព្រះ​គុណ និង​អរគុណ!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ដដែល​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក «Amazing Cambodia» បាន​បង្ហោះ​​​ដំណឹង​មរណទុក្ខ​ដែរ​ថា «​ម្ចាស់​ខ្សែអាត់​សំឡេង​ស្មូត​ព្រះធម៌​ជើងចាស់ ដែល​មហាជន​ប្រសិទ្ធិនាម​ថា​ជា “​រាជិនី​ស្មូត​” ដែល​បាន​ប្រឡូក​វិស័យ​នេះ ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ល្បីឈ្មោះ​តាមរយៈ​ខ្សែអាត់​សំឡេង​នានា ​ដែល​គេ​ចាក់ផ្សាយ​តាម​ឧគ្ឃោសនស័ព្ទ​ពេល​បុណ្យទាន ជាពិសេស បុណ្យសព និង បទ “​បរាភវ​សូត្រ​” ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ​តែម្តង បាន​លាចាក​លោក​ក្នុង​បិណ្ឌ​ទី​១២​នេះ វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​០៣ តុលា ឆ្នាំ​២០២១ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៨​ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​គេហដ្ឋាន​របស់លោក​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បន្សល់ទុក​នូវ​អាឡោះអាល័យ​ដល់​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​ដែល​និយម​ស្តាប់​ព្រះធម៌​ទូទាំងប្រទេស​។ Amazing Cambodia សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ធំធេង​ចំពោះ​ការបាត់បង់​ធនធានមនុស្ស​ដ៏​កម្រ​នេះ​ពី​ចម្ងាយ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment