គេសង្កេតឃើញថា តារាចម្រៀង វីរៈ និច្ច ក្រោយពីភ្ជាប់ពាក្យរួចមក រាសីរបស់នាងចាប់ផ្ដើមឡើងស្រើតៗ គួរឲ្យកត់សម្គាល់ ដោយថ្មីៗនេះ ទើបតែក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Aspor បន្ថែមលើការងារ ដែលមានស្រាប់ជាច្រើននោះ។
ឈរលើវិថីសិល្បៈ ជាច្រើនឆ្នាំ វីរៈ និច្ច ក្រៅពីទទួលបានការគាំទ្រច្រើន ពីសំណាក់យុវវ័យហើយនោះ រូបនាង ត្រូវបានគេមើលឃើញថា ជាតារាចម្រៀងម្នាក់ ដែលមានរូបសម្រស់ស្អាត សាច់.ស ដូចបណ្ដូលចេក គួរឲ្យស្រឡាញ់ខ្លាំងណាស់។
ដោយឡែក កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ ឡានរបស់នាង ជាប់ផុត តារាស្រីរូបនេះ ហាក់អត់ខ្វល់នោះទេ បានឈរថតញញឹមយ៉ាងស្រស់ មុខរថយន្ត ហើយប្រាប់យ៉ាងខ្លី អមដោយស្ទីកឃ័រអស់សំណើចថា «នៅមិននៅជិះឡានមកជាប់ផុងលេង»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «ស្អាតណាស់អូន, ស៊ិចស៊ី ដល់ហើយអាយដលស្អាតណាស់, សុទ្ធសឹងតែរូបមានគុណភាព, ឡានជាប់ផុងមិនសំខាន់ៗម្ចាស់សើចស្រស់, រុញពីមុខហើយរុញពីក្រោយមួយណាស្រួលជាង, ជាប់ហើយម្នាក់ឯងទៀត ធ្វើម៉េចទៅ, កប់ស៊េរីបាត់, រកអ្នកជួយរុញអត់, អោយប្ដីជួយរុញទៅអូន»៕