សិង្ហបុរី ៖ នៅលើទំព័រផ្ទាល់ខ្លួនរបស់ គូស្វាមីភរិយាដ៏ល្បីនៅក្នុងសិល្បៈកម្សាន្ត រវាង តារាប្រុសជើងចាស់ លោក Christopher Lee និងតារាស្រី Fann Wong កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះរូបភាពមួយចំនួន ដែលធ្វើឲ្យគ្រប់គ្នាបានដឹងថា អ្នកទាំងពីរបានរៀបចំខួប ១២ ឆ្នាំ នៃការរៀបអាពាហ៍ពិពាហ៍ដ៏រីករាយ ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនោះ តារាស្រី Fann Wong ក៏បានបង្ហោះសារជូនដល់ស្វាមីជាទីស្រលាញ់របស់ខ្លួនថា ៖ «កុំភ្លេច នេះគឺជាថ្ងៃខួបរបស់ពួកយើងFann Wong»។ សម្ដីរបស់នាងប៉ុន្មានម៉ាត់នេះ ពិតជាធ្វើឲ្យទស្សនិកជនកាន់តែរំភើបជំនួស ដោយបានឃើញពីភាពល្អូកល្អើន និងក្ដីស្រលាញ់របស់អ្នកទាំងពីរ បើទោះបីជាបានរួមរស់ជាប្ដីប្រពន្ធនឹងអស់រយៈពេលយូរមកនេះ។
យ៉ាងណាមិញ បន្ទាប់ពីជ្រាបបែបនេះហើយ អាចនិយាយបានថា តារាប្រុសស្រីទាំងពីររូប ពិតជាមានទំនាក់ទំនងនិងការរស់នៅនៅក្នុងគ្រួសារយ៉ាងល្អអស់រយៈពេល ១២ ឆ្នាំមកនេះ ហើយភាពផ្អែមល្ហែមមិនផ្លាស់ប្ដូររបស់អ្នកទាំងពីរ ពិតជាធ្វើឲ្យហ្វេនៗសរសើរយ៉ាងខ្លាំង ព្រមទាំងជាគូជីវិតមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ផងដែរ៕ ប្រភព ៖ ខ្មែរឡូត៍