គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងសួស វីហ្សា និងលោកថមមី បានទៅទិញមាសពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណា អស់លុយរហូតដល់ជាង១០ម៉ឺនដុល្លារ ហើយគ្រាន់តែទិញភ្លាមៗ រាសីពួកគេឡើងស្រើតៗ ដោយឡាយលក់ផលិតផលមានអ្នកមើលច្រើនបំបែកកំណត់ត្រាស្រុកខ្មែរ។
ពេលទិញហើយ មិនត្រឹមតែកើនចំនួនអ្នកមើលនៅពេលឡាយនោះទេ ពួកគេ ថែមទាំងមានឱកាសក្លាយជាដៃគូវិនិយោគរួមគ្នាលើផលិតផល អាហារបំប៉នសុខភាព NNP ជាមួយក្រុមហ៊ុនរបស់អ្នកស្រី ទ្រី ដាណា ទៀតផង ដោយបោះដើមទុនចំនួន៥០ម៉ឺនដុល្លារ។
ក្រោយពេលរាសីឡើងស្រើតៗបែបនេះ ស្រាប់តែថមមី បានកុម្ម៉ង់មាសពេជ្របន្ថែមពីហាងអ្នកស្រី ទ្រី ដាណា ហើយបានទៅយកអីវ៉ាន់នោះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ។ បង្ហោះភ្ជាប់ជាមួយរូបថត ជាច្រើនសន្លឹកនៅមុននេះបន្តិច អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា «មកទៀតហើយថ្ងៃនេះមកយកអីវ៉ាន់កុម្ម៉ង់គឺគ្រឿងពេជ្រ និងមាសចំនួនជាង 4 ម៉ឺនដុល្លារ សូមជូនពរប្អូនទាំងពីរឲ្យមានសុភមង្គលរកទទួលទានមានបាន ឈ្នះអស់មារសត្រូវ និងសូមឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងហើយឈ្នះគ្រប់ឧបសគ្គហេងហេង»។
ដោយឃើញបែបនេះ លោកថមមី ក៏ចូលទៅខំមិនក្រោមផុសនោះ ដោយបញ្ជាក់ថា «ហេងហេងទាំងអស់គ្នាបងស្រី ទិញមាសពេជ្រហាងបងហេងហេង ទើបបានមកទិញទៀត សង្ឃឹមថា ទៅទៀតជាហែហូររហូត»។
តាមរយៈនេះ មានការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដោយពួកគេចូលទៅបញ្ចេញយោបល់ព្រោងព្រាត ក្នុងនោះ បានលើកឡើងថា «អំណាចទឹកលុយបងស្រីដាណាខ្លាំងមែន។, Boyចេញលុយទៀតហើយ, សាងអំពើល្អជួបតែអំពើល្អបងស្រីចិត្ដធម៌, កាប៉ាកឡាក ចេញលុយទៀតហើយ ចាំមើលដលផ្ទះដឹងតែខឹងបងវីហ្សាទៀតហើយ»។
បន្ថែមលើនេះ លោកថមមី ក៏បានបង្ហោះរូបថតទៅយកមាសពេជ្រនៅហាងអ្នកស្រី ទ្រី ដាណា ផងដែរ អមដោយការ បញ្ជាក់ដូច្នេះថា «ថ្ងៃនេះមកតែឯង មកទិញកាដូជូន Jenny និង ភរិយា សម្រាប់គម្រប់ខួបកូនស្រីអាយុ១ឆ្នាំ នៅថ្ងៃទី 09.10.2021 សង្ឃឹមថាកូនស្រីខ្ញ និងភរិយាខ្ញុំបានឃើញការផុសនេះ នឹងសប្បាយចិត្ត និងយល់ពីជម្រៅចិត្តប៉ាៗ
ទ្រព្យរបស់ខ្ញុំទាំងអស់នេះ គឺបានមកពី : ការអនុវត្ត + ការខិតខំប្រឹងប្រែងគ្មានពេលសម្រាកច្រើននោះទេរាល់ថ្ងៃគឺខំណាស់ ភ្លេចបាយភ្លេចទឹកក៏មានក្នុងមួយថ្ងៃៗ ហើយវាចេញជា = លទ្ធផល ( TSJ BRAND ) ព្រោះតែក្តីស្រលាញ់ប្រពន្ធកូន ក្រុមគ្រួសារ ទើបជំរុញអោយខ្ញុំខិតខំស្ទើរតែគ្មានពេលទំនេររាល់ថ្ងៃនេះ I love My Families So Much»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖