ភ្នំពេញ៖ តារាសម្តែង សុវណ្ណ រ៉ាផា បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់ជាចំណងដៃស្នេហ៍ជាមួយលោក ឈុន សុវណ្ណភក្ដី ហៅនាយ ក្តី តារាសម្តែងស្រីសប្បុរខ្មៅស្រអែមរូបនេះ នៅទាន់បង្ហើបតម្រុយវិលចូលសិល្បៈវិញឡើយ ខណៈសាមីខ្លួនខាងប្រុសទើបតែប្រកាសផ្អាកពីអាជីពសិល្បៈកាលពីពេលថ្មីៗនេះដែរ ។
បើទោះបីជាស្វាមីសម្រេចឈប់ពីសិល្បៈ ហើយភរិយាមិនទាន់មានដំណឹងពីការវិលត្រឡប់កាន់តំណែងជាតារាសម្តែង វិញក៏ពិតមែន តែគូស្វាមីភរិយា អ្នកសិល្បៈមួយគូនេះ ហាក់កំពុងមមាញឹកយ៉ាងខ្លាំង និង កំពុងកាក់កបលើមុខរបររកស៊ីជាច្រើនមុខពួកគេដូចជា អាជីវកម្មបើកភោជនីយដ្ឋាន និងបើកហាងលក់កង់ និង អីវ៉ាន់ តាមអនឡាញជាច្រើនមុខទៀតផងដែរ។
កន្លងមក មហាជនធ្លាប់តាមដានពីរឿងរ៉ាវឯកជនរបស់តារាប្រុសស្រីខាងលើនេះ ប្រាកដជាធ្លាប់បានដឹងហើយថា ក្រោយពីភ្ជាប់ពាក្យ និងមិនទាន់សម្រេចចិត្តដឹកដៃរៀបការតាមប្រពៃណីក៏ពិតមែន តែតារាសម្តែង សុវណ្ណ រ៉ាផា និង នាយ ក្តី ក៏បានទទួលបានចំណងដៃកូនប្រុសមួយរូប ហើយអ្នកទាំង២ ក៏បានបើកនូវភោជនីយដ្ឋានមួយមានឈ្មោះថា «ស្រះនាយក្តី» ។
សូមបញ្ជាក់ថា តារាសម្ដែង សុវណ្ណ រ៉ាផា និងនាយក្ដី បានភ្ជាប់ពាក្យជាមួយគ្នាដោយមានការចូលរួមពីចាស់ទុំទាំងសងខាងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ដ្បិតតែមិនទាន់បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ប៉ុន្តែគូស្នេហ៍មួយគូនេះបានទទួលចំណងដៃកូនប្រុសដ៏គួរឲ្យស្រឡាញ់កាលពីអំឡុងចុងឆ្នាំ២០២០កន្លងទៅ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖