គេនៅចាំបានថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ តារាទីកតុកដ៏ល្បីឈ្មោះ ម៉ាក់ល័ក្ខ បានចុះកុងត្រាការងារជាមួយអ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ក្នុងតម្លៃខ្លួនដ៏ខ្ពស់រហូតដល់១០ម៉ឺនដុល្លារឯណោះ។
ក្រោយទទួលបានលុយហើយនោះ នៅថ្ងៃបន្ទាប់ ម៉ាក់ល័ក្ខ បានបង្ហាញរថយន្តដ៏ថ្មីសន្លាងរបស់ខ្លួនម៉ាក Lexus NX300ក្នុងតម្លៃរហូតដល់ជាង៧ម៉ឺនដុល្លារឯណោះ (៧ ៥០០០)។ ក្រោយមកទៀត ម៉ាក់ល័ក្ខ ក៏យករថយន្តនោះទៅផ្ទះ ដើម្បីឲ្យឪពុកម្ដាយប្រោះព្រំ មុននឹងត្រូវយកឲ្យអ្នកស្រី ទ្រី ដាណា ជួយប្រោះព្រំ ដែរនោះ។
តាមរយៈការទទួលបានការការងារក្នុងតម្លៃខ្លួនដ៏ខ្ពស់ ហើយទិញរថយន្តដ៏ថ្មីសន្លាង នាពេលនោះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចអ្នកលេងបណ្ដាញសង្គមមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លុះនៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ ស្រាប់តែម៉ាក់ល័ក្ខ បង្ហាញលុយកាន់ពេញដូច ធ្វើដូចផ្លិត អមដោយសារយ៉ាងខ្លីថា «ហេងៗថ្ងៃបើកប្រាក់ខែដំបូងនៃកាងារជាមួយបងស្រី អរគុណបងស្រី»។
ដោយឃើញលុយច្រើនបែបនេះ មានអ្នកខ្លះអត់ជឿ ក៏បញ្ចេញមតិថា «មិនជឿទេ ធ្វើការក្នុងមួយខែបានប៉ុន្មាន? ក៏លុយច្រើនមេស»។ ជាការឆ្លើយតប ម៉ាក់ល័ក្ខ បានបញ្ជាក់ថា «អរគុណបង ដែលនឹកស្មានមិនដល់, ឡាយ និង តុតតុក បង»។ ក្រោយពីម៉ាក់ល័ក្ខឆ្លើយរួច មតិខាងលើ ក៏សួរទៀតថា «ការងារអីគេក៏ទទួលបានប្រាក់ខែច្រើនមេស!»។ តែមិនទាន់ឃើញម៉ាក់ល័ក្ខ ធ្វើការឆ្លើយតបនោះឡើយ។
ចំណែកមតិមួយទៀត បានលើកឡើងថា «មួយខែបើកលុយបានច្រើនម្ល៉េះ រកចំណូលអោយបានប៉ុន្មានដែរ»។ ជាការឆ្លើយតប ម៉ាក់ល័ក្ខ បានបញ្ជាក់ថា «មួយម៉ឺនបួនពាន់ប្រាំមួយរយ ហើយនៅប្រាប់ខែក្រៅទៀត អរគុណ ដែលទើសខ្ញុំសតាំងពីដើម, ដឹងអត់អ្នកទើសខ្ញុំ ខ្ញុំចាំមុខអ្នកជាងគេ តាំងពីតុតតុករហូតដល់ហ្វេកបុកផេក»៕