រាជធានីភ្នំពេញ ៖ អតីតកម្មករសំណង់លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បន្ទាប់ពីបានកែប្រែជីវិតពីកម្សត់មកធូរធារ មានផ្ទះ មានឡានសេរីទំនើប មាន
ជំនួញជាច្រើនក្នុងដៃ ដោយប្រើទេពកោសល្យ និងវោហារស័ព្ទលើកញ្ចក់ទូរទស្សន៍ ឥឡូវនេះបានកំពុងតែសាងស្នាមញញឹមដល់ឪពុកម្ដាយ ខណៈប្អូនប្រុសចំនួន២នាក់ គឺនាយគ្រឿន និងនាយក្រាន់ ក៏ត្រូវបានជួយជ្រុំជ្រែង ។
គួររំលឹកដែរថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ ក្រោយពីបានល្បីល្បាញតាមរយៈកញ្ចក់ទូរទស្សន៍ កេរ្ដិ៍ឈ្មោះចាស់ក្មេងស្គាល់ពេញប្រទេស នាយពាក់មី បានចំ
ណាយប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះឈើបុរាណដ៏ប្រណិតជូនឪពុកម្ដាយបង្កើតនៅលើផ្ទៃដីជាច្រើនហិកតា នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជាស្រុកកំណើត ដើម្បីបញ្ជាក់ពីការដឹងសងគុណ ។
ដូចគ្នានាយ ពាក់មី ក៏មិនបានភ្លេចឡើយ ពោលគឺថ្មីៗនេះ តារាកំប្លែង CTN រូបនេះបានបង្ហាញប្លង់ផ្ទះគំរូថ្មីមួយដែលសាងសង់ជូនឪពុកម្ដាយក្មេក ដែល
បច្ចុប្បន្នបានកំពុងតែសាងសង់ជិតរួចរាល់ និងត្រៀមចូលទៅរស់នៅ ។ នេះបើយោងតាមការបញ្ជាក់របស់នាយ ពាក់មី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ។
ដោយសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ឪក្មេកខ្ញុំ សើចស្រស់ណាស់ ជិតដូផ្ទះចាស់ មកនៅផ្ទះថ្មីហើយ ធ្វើទើបបាន1ខែ ឥឡូវបានចាក់ប្លង់សេស្អែកហើយ» ។
ទន្ទឹមនឹងនោះ ក៏មានការស្ញើចសរសើរចំពោះនាយ ពាក់មី ស្របពេលដែលមតិជាច្រើនទៀតក៏បានលើកឡើងដែរថា នាយ ពាក់មី បាននឹងកំពុងធ្វើឱ្យ
អ្នកមានគុណមានមោទកភាព ពោលគឺទាំងឪពុកម្ដាយក្មេក និងឪពុកម្ដាយបង្កើត មានស្នាមញញឹមដោយសារនាយ បើទោះបីជា នាយប៊ូយ ដែលជាប្អូនមិនទាន់អាចជួយស្រោចស្រង់ឱ្យល្បីល្បាញជាថ្មីបាន ៕ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖