កាលពីពេលថ្មីៗកន្លងទៅនេះ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង ខ្ញុង បានបង្ហោះសារជាបន្តបន្ទាប់ បង្ហាញពីអារម្មណ៍របស់ខ្លួន ក្រោយញុំាដំបងយក្ស ហើយត្រូវបានសារព័ត៌មានមួយចំនួន យកទៅចុះផ្សាយថា នាងពុលដំបងយក្សប៊ិះស្លាប់។
អ្នកនាងខ្ញុង បានបង្ហោះសារ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ជាបន្តបន្ទាប់ថា «ជោរតាមគ្នាដំបងយក្សឆ្ងាញ់ណាស់ឆ្ងាញ់ណាស់ ឯងក្អួតចង់ស្លាប់។, ធ្វើការហត់មិនឈឺមកឈឺដោយសារស៊ីដំបងយក្សគួរឱ្យខឹងណាស់អ្នកណាថាឆ្ងាញ់ចេញមុខមក»។
ក្រោយពីបង្ហោះសារបែបនេះ ហើយត្រូវបានសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយ ដោយចាក់ចំណងជើងថា ខ្លួនពុលដំបងយក្សប៊ិះស្លាប់នោះ, តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាងខ្ញុង បានចេញមុខ ឡាយវីដេអូ ធ្វើការបកស្រាយជុំវិញរឿងនេះ ដើម្បីកុំឲ្យមានការយល់ច្រឡំ។
នៅក្នុងការឡាយវីដេអូ នៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ, ខ្ញុង បានបកស្រាយថា ដំបូងឡើយល្បីគេញុំា ហើយមើលមាត់គេញុំា មិនចំពោះតែ ទេព បូព្រឹក្ស ទេ មិនចំពោះតែអ្នកផ្សេងៗទេ ខ្លួនឃើញអ្នកផ្សេងៗដូចជា តារាទីកតុក ឃើញគេញុំាពិតមែន ប៉ុន្តែខ្លួនអត់ដឹងថា ដំបងយក្សនោះ មានប៉ុន្មានប្រភេទឡើយ ហើយដល់មួយរយៈក្រោយនេះ មិនត្រឹមតែឃើញគេញុំាទេ ឃើញគេលក់ទៀត លក់ជាលក្ខណៈអនឡាញ សូម្បីម្ជូរ១៦៨ ក៏លក់ដែរ។
ខ្ញុង បានបញ្ជាក់ទៀតថា ធម្មតា ទាំងគេ ទាំងខ្លួន ឲ្យតែឃើញគេមានអ្វីប្លែក ចេះតែចង់សាក តាមគេ តាមឯង ថាវាមានរសជាតិយ៉ាងម៉េច បើឆ្ងាញ់ក៏អរគុណគេទៅ បើមិនឆ្ងាញ់ធ្វើម៉េច ក្រែងលោគេចេះញុំាបែបគេ យើងចេះញុំាបែបយើង។ អញ្ចឹងសម្រាប់ខ្លួន ក៏ដូចគ្នាដែរ អត់បានវាយប្រហារ ទៅលើអ្នកណាទេ ខ្លួនឃើញគេញុំា ទិញមកញុំាដែរទៅ តែខ្លួនញុំាហើយ វាអត់ឆ្ងាញ់។
តារាកំប្លែងស្រីសម្ដីចាក់ទឹកមិនលិចរូបនេះ បានបញ្ជាក់ទៀតថា ពេលញុំាអត់ឆ្ងាញ់ ខ្លួនគ្រាន់តែចង់និយាយអារម្មណ៍ពិតថា គ្មានឆ្ងាញ់អីផង អ្នកណាថាឆ្ងាញ់ ចង់ក្អួត នេះទី១, ទី២ វាប្រហាតៗ អន្តាយៗ រអិលៗ ខ្លួនក៏ផុសហ្វេសប៊ុកទៅថា ធ្វើការច្រើនមិនឈឺ ឈឺដោយសារដំបងយក្សហ្នឹង តែខ្លួនមិនមែនពុល បែកពពុះមាត់ ដូចសារព័ត៌មានចុះ គឺមិនមែនទេ៕ ដើម្បី កាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖