កាលពីពេលថ្មីៗកន្លងទៅនេះ ពេលឡាយវីដេអូ ផ្ដាំផ្ញើឲ្យអាជី បញ្ឈប់ការជេរបញ្ចោរ និងស្លៀកពាក់ឲ្យបានសមរម្យនោះ, លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានលើកនិយាយ ពាក់ព័ន្ធនឹងអ្នកនាង Love Riya ផងដែរ។
លោកជំទាវ បានលើកសរសើរLove Riyaថា ល្អ អត់ចេះជេរ តាំងចេះមើលនាងហ្នឹងមក អត់ចេះជេរ គាត់និយាយរឿងប្ដីស្រីអ្វីជារឿងរបស់គាត់ទេ តែរឿងជេរបញ្ចោរអី អត់ដែលឃើញជេរនោះទេ។ ជាការកត់សម្គាល់ មិនខុសអ្វី ពីលោកជំទាវ បានលោកឡើងនោះឡើយ ដោយគូស្នេហ៍ ដែលឧស្សាហ៍ឈ្លោះគ្នាមួយគូនេះ កម្រជេរបញ្ចោរគ្នាឡាយតាមហ្វេសប៊ុក ខ្លាំងណាស់ ឃើញតែពួកគេលែបខាយស្នេហាគ្នាបង្ហាញជាសាធារណៈប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រោយពីលែងលះជាមួយស្វាមី បន្សល់ទុកនូវកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នោះ អ្នកនាងLove Riyaក៏បានមានទំនាក់ទំនងជាមួយលោក ដែន សូនី ដោយដំបូងសម្ដែងជាមួយគ្នាលេងៗ ក៏ស្រឡាញ់គ្នាមែនទែនរហូតមកទល់នឹងសព្វថ្ងៃនេះ។
ពួកគេ ទាំង២តែងតែបង្ហាញវត្តមានឡាយលក់ផលិតផលជាមួយគ្នាជាញឹកញាប់ ហើយលេបខាយ ពាក្យសម្ដី កាយវិការ និយាយពីនេះពីនោះ ដើម្បីមានកំណើនអ្នកទស្សនាច្រើននៅដើមនៃការឡាយរបស់ពួកគេនោះ។ តែពួកគេ កម្រជេរហែកហួរគ្នា ដើម្បីឲ្យកើនចំនួនអ្នកទស្សនាខ្លាំងណាស់៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖