តារាខ្មែរល្បីៗជាច្រើនរូប សម្ដែងការសោកស្ដាយ ក្រោយ​ទទួល​ដំណឹង​អកុសល​របស់​លោក សែម សង្វាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងមរណភាពរបស់អតីតតារាចម្រៀងលោក​ សែម សង្វាត បានកំពុងតែធ្វើឲ្យ​ ពិភព​សិល្បៈខ្មែរ មានការ​សោក​សៅ និងសោកស្ដាយជាពន់ពេក ដោយក្នុង​នោះ​​មាន​ការ​បង្ហោះ​ចូលរួមរំលែកទុក្ខព្រោងព្រាតនៅលើបណ្ដាញសង្គម ដោយអ្នកសិល្បៈភាគច្រើនបានបង្ហោះសារចូលរួមរំលែកទុក្ខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាខ្មែរល្បីៗទាំងនោះរួមមាន៖

អតីតតារាចម្រៀង និងសម្ដែង លោក ហង្ស ឈា៖ លោក ហង្ស ឈា​ បានចាត់ទុកថា មរណ​​ភាពរបស់លោក សែម សង្វាត គឺជាដំណឹងមួយ ដែលធ្វើឱ្យ​លោក​ស្ទើតែ​មិន​អាច​ទទួល​យក​បាន ព្រោះតែសារសំឡេងឆ្លើយឆ្លងគ្នារវាងលោក និងលោក សែម សង្វាត ហាក់​នៅថ្មី​ៗ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នាតារាសម្ដែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាន​សម្ដែង​ក្ដីរន្ធត់ និងសោកស្ដាយពេកក្រៃ ចំពោះក្រុមគ្រួសារលោក សែម សង្វាត ដែល​បាន​បាត់​សមាជិក​ម្នាក់ ដែលជាស្វាមី ជាឪពុក និងជាសសរទ្រូងនៃគ្រួសារ ។ ក្នុងនាម​ជាប្អូន​ស្រី និងអ្នករួមអាជីព អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាន​ឧទ្ទិស​កុសល​ឱ្យដួង​វិញ្ញាណ​ក្ខន្ធ​លោក សែម សង្វាត បាន​ទៅសោយ​សុខ​ក្នុងសុគតិភព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ អតីតអ្នករួមក្រុម EV នៃផលិតកម្ម រស្មីស្ទឹងសង្កែ អ្នកនាង យក់ ឋិតរដ្ឋា ក្រោយ​​ទទួលដំណឹងនេះ អ្នកនាងនឹងគ្រួសារពិតជាក្ដីស្លុតចិត្តយ៉ាងខ្លាំង ដោយនាងបាន​រំលេច​អារម្មណ៍ដ៏សោកសៅ និងរំលឹកអនុស្សាវរីយជាមួយគ្នាជាច្រើន ។ អ្នកនាង យក់ ឋិតរដ្ឋា បានចាត់ទុកមរណភាពរបស់លោក សែម សង្វាត គឺជាការបាត់​បង់អតីត​អ្នក​រួម​ក្រុម និងជាបងប្រុសដ៏ល្អ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីតារាខ្មែរប៉ុន្មានរូបនេះ នៅមានសិល្បករសិល្បការិនីជាច្រើនរូបទៀត ដូចជាលោក ប៉ែន ចំរុង អ្នកនាង ដួង ហ្សូរីដា លោក សាវិន ហ្វីលីព ក៏បាន​សម្ដែង​ការសោក​ស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងករៀមក្រំចំពោះការលាចាកលោករបស់ លោក សែម​ សង្វាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ អតីតតារាចម្រៀងលោក សែម សង្វាត បានប្រកាស​ថា​ខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ក្នុងបន្ទប់ ICU និងបានអំពាវនាវ​ដល់សប្បុរសជន ដើម្បីចែករំលែកធនធានសង្រ្គោះជីវិតខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តជាអកុសលអតីតតារាចម្រៀង ក្រុម Ev Band លោក សែម សង្វាត ក៏បានទទួល មរណ ភាព នៅយប់រំលងអាធ្រាត្រថ្ងៃទី៣០ ខែកញ្ញា ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ​២០២១ ដោយជំងឺប្រចាំកាយ។ ដំណឹងនេះ បានធ្វើឱ្យមហាជនអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គមមានក្ដីរន្ធត់ចិត្តជាខ្លាំង និង បានចូលរួមសោកស្ដាយ និងរំលែកទុក្ខយ៉ាងក្រោម​ក្រំ​ចំពោះក្រុមគ្រួសាររបស់លោក សែម សង្វាត ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment