សឹង្ហបុរី៖ អ្នកនិយមលេងបណ្តាញសង្គម ពិតជាជ្រាបច្បាស់ ពីជីវិតសំបូរបែបរបស់ មេម៉ាយទ្រព្យស្តុក សល់លុយហូរហៀរតារាសង្គម Jamie Chua ដែលបានផ្ទុះភាពល្បីល្បាញ ពីរបស់ប្រើប្រាស់ប្រេ៊នលំដាប់ថ្លៃ ជាពិសេសនោះ Hermès ដែលតម្លៃថ្លៃកប់ពពក បានធ្វើឲ្យមហាជន ជាពិសេសមិត្តនារីមានការលួចច្រណែនជាខ្លាំង។
តួយ៉ាងទោះជាជាសេដ្ឋីវ័យក្មេងមួយរូប មានរូបសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិស្ដុកស្ដម លុយចាយក្នុងដៃ វាល់លានដុល្លារ ថែមទាំងនិយមប្រើប្រាស់វត្ថុប្រ៊េនៗ លំដាប់កំពូល ក៏នាង ក៏បានមានភាពធ្លាក់ខ្លួន គ្មានប្រាក់កាសចាយផងដែរ ដោយអ្នកម្តាយកូនពីររូបនេះ បានទម្លាយប្រាប់ ពីជីវិតរបស់នាង ធ្លាក់ដល់សូន្យ អំឡុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយនឹង «Pass the Power with Paige Parker»។
ជាក់ស្តែង ម្តាយអាយុ ៤៧ ឆ្នាំ រូបនេះ បានឆ្លងកាត់ការតស៊ូ ដែលនាងបានជួបប្រទះក្នុងកំឡុងពេលតស៊ូ នឹងការប្តឹងផ្តល់លែងលះដ៏ល្បីរបស់នាង ជាមួយអតីតស្វាមីមហាសេដ្ឋីឥណ្ឌូនេស៊ីនូឌៀន Cuaca ក្នុងកំឡុងពេលឆ្នាំ ២០១០ ដោយបានសារភាពថានាងត្រូវបានគេបង្ខំឱ្យលក់កាបូប Birkin ពីការប្រមូលរបស់នាង ដើម្បីមានលុយសម្រាប់ចិញ្ចឹមកូន ៗ របស់នាង ដោយនិយាយថា៖
មែនហើយក្នុងកំឡុងពេលលែងលះខ្ញុំពិតជាបានលក់កាបូប Birkin ជាច្រើនដើម្បីចិញ្ចឹមកូន ៗ របស់ខ្ញុំ។ ពេលខ្លះការវិនិយោគដ៏ល្អបំផុតមួយ ខ្ញុំរក្សាបាននូវតម្លៃថ្លៃ លក់ចេញបានថ្លៃជាងតម្លៃដើម ទោះបីបានប្រើក៏ដោយ។ កាបូប Birkin របស់ Hermès ដែលជាកាបូបដែលរចនាប្រណីតភាព និងនារីគ្រប់គ្នា ប្រាថ្នាចង់បាន និងមានភាពល្បីបំផុត វាអាចលក់រាយបានគ្រប់ទីកន្លែងពី ៩.០០០ ដុល្លារទៅ ៥០០.០០០ ដុល្លារ។ – Jamie Chua
ជាមួយគ្នានេះដែរ នាងក៏បានបញ្ជាក់ផងដែរថាអ្វីគ្រប់យ៉ាងដែលនាងមានឥឡូវនេះមិនមែនមកពីទ្រព្យសម្បត្តិអតីតស្វាមីឡើយ។ នាងបានចង្អុលបង្ហាញថាមនុស្សមិនយល់ថាការពិតគឺថា នាងក៏បានដើរតួយ៉ាងសំខាន់នៅក្នុងភាពជោគជ័យ ដែលនាង និងអតីតស្វាមីរបស់នាង ជោគជ័យជាខ្លាំង ជាមួយអាជីវកម្មរបស់ពួកគេ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖