មិន​ធ្លាប់​ដឹង​សោះ​! Peypey Dy ទម្លាយ​រឿង​លោក​យាយ​ មើលថែ​ខ្លួន​តាំងពី​តូច ខណៈ​ពេល​នេះ លោក​យាយ មាន​អាយុ​រហូតដល់​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Peypey Dy ជា​តារា​ហ្វេ​ស​ប៊ុ​ក ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​ត្រូវ​បាន​គេ​ស្គាល់ តាមរយៈ ការ​បង្កើត​វីដេអូ​បែប​កំប្លែងៗ​ប្លែកៗ ក៏ដូចជា​សាច់រឿង​ខ្លីៗ ចែកជូន​ដល់​អ្នកទស្សនា​ឲ្យ​មាន​ភាពសប្បាយ​រីករាយ​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​និយាយ​ពី​ជីវិត​ឯកជន​វិញ​នោះ កន្លងមក​គេ​កម្រ​ឃើញ​Peypey Dy និយាយ​ពាក់ព័ន្ធ​នឹង​រឿង​គ្រួសារ ដូចជា មាន​បងប្អូន​ប៉ុន្មាន​, ឪពុក​, ម្ដាយ ឬក៏ យាយ ប៉ុន្តែ​ពេលនេះ តារា​ហ្វេ​ស​ប៊ុក ​ដ៏​ល្បី​រូប​នេះ បាន​ទម្លាយ​រឿង ខ្លួន​ត្រូវ​លោកយាយ​មើលថែ​ថ្នាក់ថ្នម​តាំងពី​តូច រហូតដល់​ធំ​ហើយ​នៅតែ​បារម្ភ​ចំពោះ​ចៅ​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​លោកយាយ​ស្ថិត​ក្នុង​វ័យ​ជិត​៩០​ឆ្នាំ នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២១​នេះ Peypey Dy បាន​រៀបរាប់​ថា «​យាយ ជា​មនុស្ស​ម្នាក់​ ដែល​តែងតែ​មើលថែ​ចៅ តាំងពី​តូច ព្រោះ​ម៉ាក់​មិន​មាន​ពេល​គ្រប់គ្រាន់ សព្វថ្ងៃ​យាយ​អាយុ​៨៧​ឆ្នាំ​ហើយ តែ​យាយ​នៅតែ​បារម្ភ និង​តែងតែ​សួរសុខទុក្ខ​ចៅ ​ កាលពី​តូច តែងតែ​លួច​សុំ​លុយ​យាយ ហើយ​យាយ​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​តែងតែ​ការពារ​ចៅ អរគុណ​យាយ ជូនពរ​យាយ​អោយ​មាន​អាយុ​វែង និង​សុខ​ភាពល្អ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ របស់លោក​បាន​ចូលរួម​បញ្ចេញមតិ​ជាច្រើន ក្នុងនោះ​ពួកគេ បាន​លើកឡើងថា «​ឃើញបែបនេះ​នឹក​យាយ​ខ្ញុំ​ណាស់​ទោះ​ចៅ​ធំ​ចេះ​ធ្វើការ​រកលុយ​ខ្លួនឯង​ក៏ដោយ ពេល​ទៅ​ស្រុក​ម្តង​ណា​ក៏​យាយ​តែងតែ​អោយ​លុយ​ចៅ​ព្រោះ​ខ្លាច​ចៅ​អត់​លុយ​ចាយ នឹក​ខ្លាំងណាស់​, យាយ​មើលទៅ​នៅ​មាំ​ដដែល​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង​ឌី​ស្អាត​ណាស់​, ធ្វើ​ប្រុស​ម្ដងៗ​ចង់​លង់​, ជូនពរ​លោកយាយ​អាយុ​វែង សុខភាព​ល្អ​, បង​ឌី​ទៅ​ស្រុក​អត់​កោះធំ​យើង​នឹង​, ចុះ​យាយ​នឹង​ម៉ាក់​អូ​ន​ស​ព្វ​ថ្ងៃ​គាត់​រស់នៅ​ណា​ដែរ​ ពួកគាត់​សុខ​សប្បាយ​ទេ​?​ផ្តាំ​សួរ​សុខ​ទុក​ពួកគាត់​ផង​, បង​ឌី​កាល​នៅ​តូច​នៅ​កោះធំ​ ឬ​មួយ​នៅ​ភ្នំពេញ​?»​។ ចំពោះ​សំណួរ​មួយចំនួន​នេះ មិនទាន់​ឃើញ Peypey Dy​ធ្វើការ​ឆ្លើយតប​នៅឡើយ​ទេ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment