រាជធានីភ្នំពេញ៖ អ្នកណាៗក៏ស្គាល់ដែរ អាជី ដែលជាថៅកែលក់ឡេអនឡាញដ៏ល្បី ដែលពេលកន្លងមកត្រូវមហាជនជាច្រើន នាំគ្នាព្រោងព្រាត ហួសចិត្ត និងចំអកឡកឡើយដាក់រូបនាង ចាប់តាំងពីនាង បានពោលថា ទោះបីខ្លួនមិនងូតទឹក ក៏នៅតែស្អាតដែរ ក្នុងចំណោម ១០ នាក់ នាងស្អាតលើសគេ ៩ នាក់ហើយ។
សូមរំលឹក ក្រោយពីមានការលើកឡើងបែបនេះរបស់អាជី អ្នកប្រើប្រាស់បណ្តាញសង្គម បានយកពាក្យសម្តីរបស់នាង ទៅត្រូល (Troll) លេងសើចពេញបណ្តាញសង្គម។ តែយ៉ាងណា ថៅកែឡេសាច់សខ្ចីរាងស្រឡូនរូបនេះ ធ្លាប់បានអះអាងថា វាគ្រាន់តែម៉ាឃិតធិង (Marketing) របស់នាងតែប៉ុណ្ណោះ គឺក្នុងគោលទាមទារចំណាប់អារម្មណ៍ឱ្យបានច្រើនពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះ។
ដោយឡែក នៅប៉ុន្មានម៉ោងមុននេះ អាជី ថៅកែលក់ឡេរូបនេះ បានប្រាប់ឱ្យដឹងថា រូបនាងហត់នឿយនឹងជីវិតចង់សម្រាកពីការមើលងាយ ហើយឈប់លក់ឡេទៀតហើយ នាងនឹងមកប្តូររបរមករើស និងទិញអេតចាយវិញម្តង។
បើតាមសំណេររបស់អាជី បានសរសេររៀបរាប់ដូច្នេះថា៖
ហត់នឿយនឹងជីវិតសុំសំរាកពីកាគេមេីលងាយមករេីសអេតចាយសិនហេីយ មុខរបរថ្មីរបស់ចែជី ល្អអត់ all fan។ – អាជី
តែតាមមើលទៅ មហាជនហាក់បីដូចជាមិនជឿទេថា អាជី នឹងបោះបង់អាជីពលក់ឡេ ក្នុងម្លប់ ដែលរកចំណូលបានរាប់ម៉ឺនដុល្លារ ទៅរើសអេតចាយនោះឡើយ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖