ក្រោយពីគណនីហ្វេសប៊ុករបស់តារាចម្រៀងសួស វីហ្សា ត្រូវបានគេយកទៅគ្រប់គ្រង ហើយឆាតខ្ចីលុយខ្លួននោះ កាកា អូស្ត្រាលី បានសម្រេចបង្ហោះរឿងនេះជាសារណៈ ដើម្បីកុំឲ្យមានអ្នកចាញ់បោកជនខិលខូច។ តែដោយខ្លាចប៉ះពាល់កិត្តិយសរបស់សួស វីហ្សា និងស្វាមី ក៏សម្រេចលុបចោលវិញ។
ក្រោយលុបវិញ កាកាអូស្ត្រាលី ក៏បានចូលទៅខំមិនក្រោមផុសរបស់លោកថមមី ដើម្បីធ្វើការសុំទោស ព្រមទាំងបកស្រាយផងដែរ។ លុះពេលអាខោន សួស វីហ្សា យកបានមកវិញនោះ កាកាអូស្ត្រាលី ក៏បានបង្ហោះសារបកស្រាយជាថ្មី លើទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីកុំឲ្យមានការយល់ច្រឡំមកលើខ្លួន។
បង្ហោះភ្ជាប់ជាមួយរូបថតរបស់សួស វីហ្សា ថតជាមួយខ្លួននោះ កាកា អូស្ត្រាលី បានរៀបរាប់នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរជាមួយនឹងប្អូនស្រីSous Visa Sous Visa ដែលបានទទួលអាខោន FaceBook របស់គាត់ត្រឡប់មកវិញ បន្ទាប់ពីមានជនHackerខិលខូចបានHack និងលួចយកអាខោនFacebookគាត់ បានសម្រេចកាលពីពេលព្រឹកម្សិលមិញនេះ
ជនខិលខូចម្នាក់នេះ បានប្រើអាខោនFacebook ដែលមានសញ្ញា blue verify របស់ប្អូនស្រី សួស វីសា ដើរឆាតទៅមិត្តភក្កិក្នុងគោលបំណងបោកយកប្រាក់ ដោយបាន ព្យាយាមបន្លំឆាតទៅខ្ចីលុយធ្វើជាសាមីខ្លួនម្ចាស់អាខោន
សម្រាប់អ្នកដែលគាត់បានយល់ច្រឡំមកលើនាងខ្ញុំ នាងខ្ញុំមិនប្រកាន់ខឹងនឹងពួកគាត់ទេ ព្រោះឥឡូវតាមរយៈ សាមីខ្លួនគេផ្ទាល់ បានបញ្ជាក់ហើយថា អាខោនរបស់គាត់ពិតជាត្រូវជនអនាមិកលួចហេកយកទៅមែន នៅពេលព្រឹកម្សិលមិញពេលដែលខ្ញុំបានផុសហើយក៏បានសម្រេចចិត្តលុបវិញនោះគឺ
ដោយសារតែ ពេលមានរឿងពីដំបូងគឺខ្ញុំគិតភ្លាមធ្វើភ្លាម ដោយសារតែមិនចង់អោយជនខិលខូចនោះបោកនាក់ណាបានសម្រេច តែដល់ពេលខ្ញុំបានព្យាយាមទាក់ទងទៅខាងសាមីខ្លួននិងរកមិត្តនៅក្នុងរង្វង់សិល្បៈ ដើម្បីឲ្យជួយទាក់ទងទៅប្អូនជំនួសខ្ញុំ មិនមានអ្នកណាដែលមានលេខទូរសព្ទរបស់គាត់សោះ
ដោយសារតែខ្ញុំខ្លាចប៉ះពាល់ដល់កិត្តិយសរបស់ស្វាមីភរិយាគាត់ទាំងពីរ ហើយពេលខ្លះខ្ញុំខ្លាចប្រវត្តិដូចមុន ធ្វើគុណបានទោសទៅវិញ ព្រោះតែមានការយល់ច្រឡំអីឡាក់និងឡាក់ ព្រោះពេលខ្លះអាចនិយាយបានថា អាខោនអ្នកសិល្បៈមួយចំនួន ដែលខ្ញុំមានអាចមិនមែនជាសាមីខ្លួនផ្ទាល់
ថ្វីត្បិតតែខ្ញុំធ្លាប់ឆាតជាមួយប្អូនលេងនៅក្នុងអាខោននេះមែន ប៉ុន្តែពេលខ្លះរឿងអីក៏អាចកើតឡើងបានគិតទៅគួរឲ្យខ្លាចដែរ ហើយមនុស្សខ្ញុំមិនចង់ធ្វើអ្វីប៉ះពាដល់កិត្តិយសអ្នកណាជាពិសេសអ្នកស្គាល់គ្នាតែម្ដង
អ្នកខ្លះខំមែន មិនសមរម្យចោទខ្ញុំថា ប្រឌិតរឿងមិនសមយកមកតោងល្បី អ្នកខ្លះទៀតថា រឿងអីត្រូវមកខ្ចីលុយខ្ញុំ បើខ្ញុំក្ររហាមហ្នឹង មានការសើចឡកឡឺយ ខ្ញុំមិនប្រកាន់ខឹងនឹងពួកគាត់ទេ គ្រាន់តែខ្ញុំកំពុងតែឈឺ ហើយមិនចង់មើលពាក្យអវិជ្ជមានរបស់មនុស្សដែលនិយាយមិនបានប្រើខួរក្បាលមួយចំនួន
ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្ញុំជាអ្នកណាស្ថិតនៅត្រង់កន្លែងណា ហើយសមត្ថភាពផ្ទាល់ខ្លួនខ្ញុំមានអ្វីខ្លះដែលអាចឱ្យខ្លួនឯងរស់ស្រួលល្មមមានក្តីសុខ ហូបឆ្អែតរស់ស្រួលដូចសព្វថ្ងៃនេះ ! ជូនពរប្អូនស្រីនិងស្វាមីរួមទាំងជនរួមជាតិទាំងអស់គ្នាជួបតែសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារ
សូមអរគុណ កាកា_Kaka KH Australia»៕