ក្រោយពីគណនីហ្វេសប៊ុករបស់ខ្លួន យកត្រឡប់មកវិញបាននោះ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ តារាចម្រៀងសួស វីហ្សា បានបង្ហោះរូបថតជាច្រើនសន្លឹក និងសារ ជូនដំណឹងទៅកាន់អ្នកគាំទ្រ ពីការជួបជាមួយ កញ្ញា តាប៉ាកឡាក នៅយប់នេះ នៅក្នុងការឡាយរបស់ខ្លួន។
សួស វីហ្សា បានបង្ហោះសារដូច្នេះថា «សូមប្រកាសជូនបងប្អូនជាសាធារណៈអោយបានជ្រាបថា ពេលនេះទាំងគណណីហ្វេសប៊ុក និង ផេកផ្លូវការរបស់នាងខ្ញុំ Sous Visaគឺទាញយកមកប្រើប្រាស់បានដូចដើមវិញហើយ បងប្អូនយប់នេះអាចជួបជាមួយការឡាយសប្បាយៗរបស់នាងខ្ញុំ និងកញ្ញាតាប៉ាកឡាកបានវិញហើយ
សូមអរគុណដល់បុរសខ្លាំងរបស់ ខ្ញុំ ដែលបានឈរនៅពីក្រោយនាងខ្ញុំ នៅក្បែរនាងខ្ញុំ រាល់ពេលមានបញ្ហាជួយដោះស្រាយគ្រប់ឧបសគ្គ ដើម្បីនាងខ្ញុំ និងកូនរួមទាំងក្រុមគ្រួសារអោយរីកចម្រើនរហូតមក គឺឧត្តមស្វាមីដ៏ល្អរបស់នាងខ្ញុំ យប់នេះ អូសនាងតាប៉ាកឡាកមកពីស្រុកមកឡាយបានវិញហើយ យប់នេះជួបគ្នាណា៎ចាស៎»។
ក្រោយមក នៅរសៀលថ្ងៃដដែលនេះ សួស វីហ្សា បានបង្ហោះវីដេអូ សម្ដែងឈុតខ្លីមួយ ជាមួយលោកថមមី ហៅ តាប៉ាកឡាក អមដោយសារជូនដំណឹងទៀតថា «បងប្អូនអើយ ពេលនេះនាងតាប៉ាកឡាកត្រឡប់មកជួយឡាយលក់អីវ៉ាន់ចែសាវិញហើយ អញ្ចឹងយប់នេះ ជួបគ្នាម៉ោង7យប់ណា៎»។
នៅក្នុងវីដេអូ សម្ដែងបើកឆាកសម្រាប់ការឡាយយប់នេះ នោះ ឃើញថា សួស វីហ្សា ចេះតែចាំផ្លូវតាប៉ាកឡាក ត្រឡប់មកពីស្រុកវិញ ដោយចាំបាត់ៗ អត់ទាន់ឃើញមក។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញ តាប៉ាកឡាក ជិះម៉ូតូឌុបមក តុបតែងខ្លួន ជាមួយនឹងការនិយាយ កាយវិការពត់ពែន លែបខាយ គួរឲ្យអស់សំណើច។
វីដេអូនេះ គ្រាន់តែបង្ហោះត្រឹម២ម៉ោងប៉ុណ្ណោះ អ្នកចុចReactមេដៃ បេះដូង ជិត៧០ម៉ឺន ជាមួយនឹងការបញ្ចេញមតិ ជាង៨០០ ដោយក្នុងនោះ ពួកគេ លើកឡើងទាំងអស់សំណើចថា «អាណិត តែអ្នក ឌុបចែតាប៉ាកឡាកទេ ប្រឹងទប់ម៉ូតូ, សំខាន់ម៉ូតូឌុបនៅជាប់ផ្ទះសោះ, ខ្ញុំត្រៀមសើចសប្បាយទៀតហើយយប់នេះ Final ទុកមួយដុំសិន,
តាប៉ាឡាកម៉ោហើយ..ធានាថា ១នាទី100kហ្មង, ពូម៉ូតូឌុប :សំណាងផ្ទះជិតកុំអីដឹងដួលតាមផ្លូវហើយ, យប់នេះម៉ោង7:00ត្រៀមពួកយើងបញ្ចូលលុយបញ្ចូលថ្មឲ្យពេញអោយហើយ, ពេលមកដល់អត់បានវាយតាប៉ាកឡាទេ យួរអីវ៉ាន់ឲ្យតាប៉ាកឡាថៅកែស្រី»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖