កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ស៊ីណាត បានឡាយវីដេអូមួយ ដោយដាក់ចំណងជើងថា «ឈប់បានឈប់ទៅអារឿងអ្នកយកឈ្មោះខ្ញុំទៅប្រើទៀត ហើយតាំងតែឋានយមបាលប្រលែងប្រេតមកទទួលបាយបិណ្ឌមកវាដើរកូរគ្មានអាសូរអត់អាណិតខ្ញុំទេអី មិនបានធ្វើស្អីផង ធ្វើបាបឯងរហូត»។
នៅក្នុងវីដេអូឡាយនោះ ដែរលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានលើកយករឿងអ្នកឆាតមកលោកជំទាវ ជាច្រើន ឲ្យនិយាយពីបញ្ហាអាជី ផងដែរ ហើយលោកជំទាវ បានប្រាប់ឲ្យពួកគេទាំងនោះ ទៅរកក្រសួង ដែលពាក់ព័ន្ធនឹងការជេរបញ្ចោរនេះ មិនត្រូវឆាតមកប្រាប់លោកជំទាវបែបនេះនោះទេ។
ទោះយ៉ាងណា លោកជំទាវ ក៏បានផ្ដាំផ្ញើ ទៅអាជី ឲ្យបញ្ឈប់ការជេរបញ្ចេរជាបន្ទាន់ ពីថ្ងៃហ្នឹងទៅបើឃើញអាជីជេរទៀត លោកជំទាវ នឹងឡើងទៅប្ដឹងដល់ក្រសួង ដែលពាក់ព័ន្ធ។ ក្នុងនោះ លោកជំទាវ ក៏សំណូមពរឲ្យ អាជី ស្លៀកពាក់ឲ្យបានសមរម្យ សមជាកូនរស់នៅត្រកូលអភិជន ដែលមានឪពុកពាក់ផ្កាយ៣ផងដែរ។
លោក ជំទាវ បានមានប្រសាសន៍ដូច្នេះថា «កូនអភិជន ត្រូវថែរក្សាតម្លៃអភិជនហ្នឹងឲ្យបានខ្ពស់ ហើយឪជាផ្កាយ៣ ខ្ញុំឮថា ឪជាផ្កាយ៣ទៀត អញ្ចឹងតម្លៃឪយើង ព្រះរាជក្រឹត្យចេញពីវាំងមក ហើយកូនជេរបញ្ចោរៗ អត់ត្រូវរឿងទេ ថ្ងៃនេះខ្ញុំនិយាយក្នុងហ្នឹងម៉ង ថ្ងៃនេះខ្ញុំនិយាយក្នុងហ្នឹង មេត្តាឈប់ អត់ល្អ»។
លោកជំទាវ បានបន្តទៀតថា «សម្ដេចបាននិយាយហើយ សម្ដេចថា ឈប់ទៅ ប្រពៃណីខ្មែរវាមិនត្រូវជេរ ខ្ញុំបានិយាយកន្លងមកហើយ ប៉ុន្តែថ្ងៃនេះ ខ្ញុំនិយាយទៅក្មួយស្រីថា ឲ្យឈប់ជាបន្ទាន់ក្នុងការជេរ ដើម្បីថែរក្សាតម្លៃផ្កាយ៣របស់ឪ និងអភិជន ដែលខ្លួនជាអភិជន កូនអភិជន អញ្ចឹងអភិជនគេថ្លៃថ្នូរណាស់…»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ លម្អិតខាងក្រោមនេះ ៖