នៅក្នុងការឡាយវីដេអូលក់ផលិតផលកន្លងមក អាជី បានប្រកាសចែកផ្លូវគ្នាជាមួយគូដណ្ដឹងរបស់ខ្លួនយ៉ាងភ្ញាក់ផ្អើល ដោយលើកហេតុផលថា ខ្លួនស្អាតពីធម្មជាតិ ខណៈប្ដីខ្លួន ស្អាតដោយសារការកែសម្ផស្សនោះ។
អាជី បានប្រាប់នៅក្នុងការឡាយកាលពីថ្ងៃទី២០ ខែកញ្ញា ដូច្នេះថា ថ្ងៃនេះ ខ្លួនចេញឡាយ ប្រកាសនៅទំព័រឡាយច្បាស់ៗ ហើយអត់ក្រឡាស់ពាក្យសម្ដីវិញទេ ហើយឈប់សួរម្នាក់ហ្នឹងតទៅទៀត ខ្លួនលែងគ្នាហើយ ប៉ាម៉ាក់ទាំងសងខាងមកហើយ លែងគ្នាដាច់ហើយ។
អាជី បញ្ជាក់ទៀតថា បើខ្លួនថា លែងគ្នា លែងគ្នាហើយ ហើយកុំនិយាយឈ្មោះម្នាក់ហ្នឹងឲ្យខ្លួនស្ដាប់ទៀត។ ម្នាក់ហ្នឹងគ្មានអ្វីស្អាតសម្រាប់ខ្ញុំទេ មុខដូចឆ្កួត ខ្លួនសម្រេចចិត្តលែងចោលហើយ ហើយខ្លួនមកឡាយថ្ងៃនេះ មករកប្រុស រកឈ្មោល អីចឹងអ្នកណាគេដែលSingle សង្ហា ១ម៉ែត្រ៨២, ១ម៉ែត្រ៨៣ ឬ១ម៉ែត្រ៨៥ ដាក់CVមក ខ្លួនក្រមុំចែសតែម្ដង។
អាជី បានប្រាប់ទៀតថា កុំយករឿងនេះ ទៅផ្សព្វផ្សាយជាសាធារណៈឲ្យសោះ ពួកខ្លួនគ្រាន់តែភ្ជាប់ពាក្យទេ លែងគ្នាពេលណាក៏បានដែរ។ ខ្លួនស្អាតពីធម្មជាតិទាំងអស់ ម្នាក់ហ្នឹងស្អាតដោយសារការកែ ចឹងខ្លួនអត់ត្រូវការយកមនុស្សកែ មកធ្វើជាប្ដីទេ ខ្លួន ត្រូវការយកមនុស្សធម្មជាតិដូចខ្លួន។
ទោះយ៉ាងណា នេះគ្រាន់តែជាការនិយាយលេងឌឺដងទៅកាន់អ្នកស្អប់ខ្លួនមួយចំនួនប៉ុណ្ណោះ ហើយពេលនោះ និយាយមិនទាន់បានប៉ុន្មានផង ក៏ឮសំឡេងគូដណ្ដឹងខ្លួនចូលមកក្នុងការឡាយ ជាមួយនឹងការនិយាយលែបខាយគ្នា។
ថ្ងៃក្រោយៗមកទៀត ឃើញថា ពួកគេ កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាទ្វេដង ហើយកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ គូដណ្ដឹងរបស់ អាជី ដែលនាងហៅថាប្ដីពេញៗមាត់នោះ ថែមទាំងមានកាដូ លួងចិត្តប្រពន្ធទៀតផង។
តាមរយៈការបង្ហោះវីដេអូ របស់អាជី ដែលដាក់ចំណងជើងថា «ឆ្លាតណាស់ខ្លាចប្រពន្ធខឹង ចេះទិញរបស់លួងចិត្តទៀត»នោះ ឃើញថា កាដូ ដែលគូដណ្ដឹងទិញឲ្យនោះ ជានាឡិកាដៃដ៏ស្រស់ស្អាត ហើយឮ អាជី ប្រាប់ថា វាមានតម្លៃចំនួន២៣ ៩០០ដុល្លារ៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖